ខ្សែការពារម្នាក់របស់ Newcastle សម្រេចលេងខ្ចីជើងនៅក្លឹបប្រេស៊ីល Sao Paulo
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ខ្សែការពារឆ្វេង Jamal Lewis របស់ក្លឹប Newcastle United បានចូលរួមជាមួយក្លឹបប្រេស៊ីល Sao Paulo លើលក្ខខណ្ឌខ្ចីជើង រហូតដល់ដាច់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសអាចទិញជាអចិន្ត្រៃយ៍ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters ។ ទន្ទឹមនឹងនេះ ដោយកើតនៅទីក្រុង Luton របស់អង់គ្លេស កីឡាករអន្តរជាតិអៀរឡង់ខាងជើង វ័យ ២៦ឆ្នាំ បានក្លាយជាកីឡាករអង់គ្លេសដំបូងគេ ដែលលេងឱ្យក្លឹប Sao Paulo។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរជម្រាបដែរថា Lewis ដែលទទួលការកោះហៅចំនួន ៣៦លើក លេងឱ្យក្រុមជម្រើសជាតិអៀរឡង់ខាងជើង បានផ្លាស់ទៅលេងនៅក្លឹប Newcastle ផ្ទេរមកពីក្លឹប Norwich City ដែលលេងនៅលីគលំដាប់ទី២ អង់គ្លេស English Championship កាលពីឆ្នាំ២០២០ និងបានបង្ហាញខ្លួនចំនួន ៣៦លើក សម្រាប់ក្រុមសារិកាព្រៃ Newcastle៕

ប្រភព៖ Reuters
អត្ថបទទាក់ទង
5 months ago .
525 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម
6 months ago .
581 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម
6 months ago .
321 Views
មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs
6 months ago .
522 Views
ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal
