
(បរទេស)៖ យោងតាមការចេញផ្សាយដោយគេហទំព័រ sportstar នៅថ្ងៃនេះបានឲ្យដឹងថា អតីតវីរបុរសក្លឹបកាតាឡាន់ Barcelona ក្នុងជំនាន់ MSN ហើយក៏ជាខ្សែប្រយុទ្ធជួរមុខផងដែរគឺ Luis Suarez បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយជាផ្លូវការហើយ បន្ទាប់ពីចូលលេងតាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន។
បុរសវ័យ ៣៧ឆ្នាំ បានក្លាយជាកីឡាករសំខាន់ ១រូប ដែលបានជួយក្រុមខ្លាំងនៅតំបន់អាមេរិកឡាទីនមួយនេះ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១០ និងឈ្នះពានប្រចាំតំបន់ Copa America ១ឆ្នាំបន្ទាប់ទៀតផង។ Luis Suarez ដែលបានកំពុងប្រកបអាជីពបាល់ទាត់ជាមួយ Lionel Messi ក្នុងក្លឹប Inter Miami FC នៃលីគកំពូលសហរដ្ឋអាមេរិក Major League Soccer នាពេលបច្ចុប្បន្នក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបាន ៦៩គ្រាប់ ពីការចូលលេងបាន ១៤២ប្រកួត រួចមក។
លោក Suarez បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃចន្ទថា «ថ្ងៃសុក្រ វាគឺជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយជម្រើសជាតិអ៊ុយរូហ្គាយ។ មែនទែនទៅ ខ្ញុំមិនមែនសម្រេចចិត្តលាឈប់ ដោយសារតែរបួស ឬក៏គ្រូបង្វឹកលែងកោះហៅនោះទេ ពោលគឺខ្ញុំមានអារម្មណ៍ឯករាជ្យ និងគិតថាវាគ្រប់គ្រាន់ទៅវិញទេ»។ អ៊ុយរូហ្គាយ នឹងត្រូវប៉ះប៉ារ៉ាហ្គាយ នៅកីឡដ្ឋាន Centenario ស្ថិតក្នុងទីក្រុង Montevideo នារាត្រីថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងការប្រកួតជម្រុះ World Cup ២០២៦ នៅមុនពេលប៉ះវេណេហ្សូអេឡានៅ ៤ថ្ងៃបន្ទាប់ផងដែរ៕

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]



