

គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlos Ancelotti បានស្ងើចសរសើរនិងសាទរកីឡាករកូនក្រុម Vinicius Junior បន្ទាប់ពីខ្សែបម្រើប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលរូបនេះបានសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រដល់មិត្តរួមក្រុម Kylian Mbappe ដើម្បីរកបានគ្រាប់បាល់គ្រាប់ទីពីរ កំលុងពេលផ្តួលក្រុម Real Betis ២ទល់និង០ សម្រាប់ការប្រកួតក្របខណ្ឌ LaLiga កាលពីយប់ថ្ងៃអាទិត្យនៅទឹកដី ខ្លួនឯង។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបច្ចុប្បន្នមានវ័យ ៦៥ឆ្នាំលោក Ancelotti បានលើកឡើងយ៉ាងដូច្នេះថាៈ គាត់មិនអាត្មានិយមទេ Vinicius មានតួនាទីជាអ្នកស៊ុតបាល់ប៉េណាល់ទីលេខមួយសម្រាប់ក្រុមព្រោះតែគាត់មានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុមគឺ Mbappe និង Rodrygo ។សម្រាប់ [Mbappe]ទោះបីជាទើបតែរកបានគ្រាប់បាល់បើកឆាក និងគ្រាប់បាល់ទីពីរប៉ុន្តែរូបគេមិនដែលរងសម្ពាធក្នុងការរកគ្រាប់បាល់នោះទេ។ គាត់មានទម្រង់លេងល្អដូចមិត្តរួមក្រុមដទៃទៀតដូច្នេះដែរពិសេសជាងនេះគឺឱកាសបញ្ចប់ទីនៅក្នុងប្រអប់គឺគាត់ធ្វើបានល្អណាស់ ។ទោះបីជា Vinicius បានផ្តល់គ្រាប់បាល់ស៊ុតបញ្ចូលទីដ៍មានសារៈសំខាន់សម្រាប់ Mbappé ប៉ុន្តែយើងវាយតម្លៃការងារនេះជាលទ្ធផលសម្រាប់ ក្រុមទាំងមូលតែម្តង។
ប្រភព:Dailypost
វីដេអូ:

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


