ក្រុមអធិរាជស Real Madrid កំពុងសម្លឹងចង់រកឃើញជ័យជំនះក្នុងនាមជាម្ចាស់ផ្ទះពេលដែលពួកគេស្វាគមន៏ក្រុម Real Betis នៅវេលាម៉ោង២និង៣០នាទីទាបភ្លឺឈានចូលថ្ងៃចន្ទទី ២កញ្ញា ២០២៤ស្អែកនេះ។ទន្ទឹមនឹងនេះក្រុមភ្ញៀវ របស់លោក Pelligrini កំពុងសម្លឹងចង់បានជ័យជំនះជាលើកដំបូងនៅក្របខណ្ឌ La Liga ក្នុងរដូវកាលនេះ បន្ទាប់ពីបានត្រឹមស្មើទាំងពីរលើកនៅដើមរដូវកាលនេះ។
![]()
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣ប្រកួតចុងក្រោយគឺក្រុមទាំងពីរស្មើគ្នា។
២.ពត៌មានក្រុម Real Madrid (ម្ចាស់ផ្ទះ)
Real Madrid អវត្តមាន Jude Bellingham ដោយសាររបួសជើង ខណៈ David Alaba និង Eduardo Camavinga កំពុងបន្តការព្យាយបាលអោយបានជាសះស្បើយពីរបួស។ទោះយ៉ាងណាខ្សែប្រយុទ្ធចាស់វស្សាដែលនាំសំណាងអោយក្រុមនៅរដូវកាលចាស់ និង ក៏ដូជាក្រុមជម្រើសជាតិអេស្បាញនៅព្រឹត្តការណ៏ Euro ២០២៤ Joselu Vallejo មិនទាន់ច្បាស់លាស់ថានិងអាចចូលលេងបានរឺយ៉ាងណាទេ?
សម្រាប់លោក Ancelotti អាចនឹងដាក់អោយ Carvajal, Guler, និង Rodrygo ចូលលេងក្នុងក្រុមឡើងវិញសម្រាប់ជម្រើសដំបូង
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCourtois; Carvajal, Militao, Rudiger, Mendy; Valverde, Tchouameni; Rodrygo, Guler, Vinicius; Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម Real Betis (ភ្ញៀវ)
![]()
Real Betis ទំនងជានឹងគ្មាន Mendy, Bakambu, និង Isco ខណៈ Bartra និង Avila មានការសង្ស័យសម្រាប់ការធ្វើដំណើរទៅ Santiago Bernabeu ដោយ Avila រំពឹងថានឹងជាសះស្បើយទាន់ពេល។
ទោះជាយ៉ាងណាក៏ដោយ Nabil Fekir បានចាកចេញទៅក្លឹប Al-Jazira ខណៈដែល Lo Celso បានត្រលប់ពី Tottenham មក Betis វិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSilva; Sabaly, Llorente, Natan, Perraud; Carvalho, Roca; Fornals, Ruibal, Ezzalzouli; Chimy
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ២ : ១ Real Betis
ប្រភព:whoscored &sportskeeda&sportsmole
