

ជំនួបនៅកីឡដ្ឋាន Old Trafford ដ៏ជក់ចិត្តសម្រាប់ការប្រកួត Premier League ចុងសប្តាហ៍នេះ ខណៈគូសត្រូវចាស់ Man.United និង Liverpool ត្រូវជួបគ្នានៅលើទីលានវាលស្មៅសម្រាប់ការប្រកួតនៅ ថ្ងៃអាទិត្យវេលាម៉ោង ១០យប់កក្រោមការដឹកនាំរបស់អតីតគូប្រជែងនៅលីកកំពូលហូឡង់ Eredivisieទាំងពីររូបគឺ Erik ten Hag និង Arne Slot ត្រូវជួបជុំគ្នាជាលើកទីពីរបន្ទាប់ពីក្រុមយក្សមកពីតំបន់ Merseyside បានផ្តួលបក្សបិសាចដោយលទ្ធផល ៣-0 ក្នុងជំនួបកំដៅសាច់ដុំមុនបើករដូវកាល។

១.ប្រវត្តិជួបគ្នា
៥ដង Man.Utd ឈ្នះពីរស្មើ២និងចាញ់១។ជួបគ្នាលើកចុងក្រោយទទួលបានលទ្ធផលស្មើគ្ន១ ទល់១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Mason Mount ខកខានទទួលស្វាគមន៍ Liverpool ដោយសាររបួសសរសៃពួរ។Victor Lindelof, Luke Shaw, Rasmus Hojlund, Tyrell Malacia និង Leny Yoro អវត្តមានទាំងអស់។
សមាជិកថ្មី Manuel Ugarte អាចអង្គុយកៅអីបម្រុង ខណៈដែល Alejandro Garnacho និង Joshua Zirkzee និងចូលលេងជម្រើសដំបូងគិតចាប់តាំពីចាប់ផ្តើមរដូវកាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Martinez, Dalot; Mainoo, Casemiro; Diallo, Fernandes, Garnacho; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Curtis Jones គឺជាក្តីកង្វល់តែមួយគត់របស់ Liverpool នៅមុនពេលធ្វើដំណើរទៅកាន់ Manchester ។ ទោះជាយ៉ាងណាក៏ដោយ Arne Slot អាចនិងដាក់ជម្រើស១១នាក់ដំបូងដូចពេលរទទួលជ័យជម្នះ ២-០ លើ Brentford ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Gravenberch; Salah, Szoboszlai, Diaz; Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ១:១ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]


