

(អ៊ីតាលី)៖ យោងតាមគេហទំព័រកីឡា BBC បានចុះផ្សាយឲ្យដឹងថា ក្លឹបលេងនៅលីគ Serie A គឺ Napoli បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Romelu Lukaku ដែលផ្លាស់ពីសំណាក់ក្លឹប Chelsea ក្នុងតម្លៃចរចា ៣០លានផោន ។

រំលឹកដែរថា ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០២១ ក្នុងតម្លៃ ៩៧.៥លានផោន ប៉ុន្តែបានចំណាយពេល ២រដូវកាល កន្លងមកក្នុងលក្ខខណ្ឌខ្ចីជើងនៅប្រទេសអ៊ីតាលី ដោយដំបូងត្រលប់មក Inter Milan និងបន្ទាប់មកទៀតមករួមរស់ជាមួយក្លឹប Roma ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Conte បាននិយាយថា Lukaku អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Napoli ក្នុងការប្រកួតថ្ងៃអាទិត្យទល់នឹងក្លឹប Parma ។
ទន្ទឹមនឹងនេះ កីឡាករបែលហ្ស៊ិកដែលមិនបានលេងឱ្យ Chelsea ចាប់តាំងពីខែឧសភាឆ្នាំ ២០២២ ទទួលបានប្រាក់ឈ្នួល ៣២៥,០០០ផោន ក្នុងមួយសប្តាហ៍។ ជាមួយគ្នានេះ Lukaku រកបាន ២៤គ្រាប់ ខណៈដែលគាត់បានឈ្នះ Serie A ក្រោមការដឹកនាំរបស់លោក Conte ក្នុងឆ្នាំ ២០២១ ៕
ប្រភព៖ BBC

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


