

វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Emmanuel Petit បានជំរុញឱ្យក្រុមកាំភ្លើងធំចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Ivan Toney ពីក្រុម Brentford មុនពេលទីផ្សារដោះដូរកីឡាករនិងបិទបញ្ចប់នៅថ្ងៃសៅរ៏ទី៣១ចុងសប្តាហ៏នេះ។ Petit វ័យ៥៣ឆ្នាំអតីតកីឡាករដែលធ្លាប់ជួយក្រុមមាន់គកបារាំងលើកពាន World Cup ឆ្នាំ១៩៩៨និងកាំភ្លើងធំលើកពាន Premier League ឆ្នាំ១៩៩៨ផងដែរនោះ ជឿជាក់ថាកីឡាករអន្តរជាតិអង់គ្លេសបច្ចុប្បន្នមានវ័យ ២៨ឆ្នាំរូបនេះពិតជាអាចជួយក្រុមលោក Mikel Arteta ឈ្នះជើងឯក Premier League នៅរដូវកាលនេះបាន ខណៈ Toney ក៍មានទំនាក់ពីសំណាក់ក្លឹប Arsenal, Chelsea និង Man United នៅរដូវក្តៅនេះផងដែរ។

ការពិត Arsenal ក្រោយការចាកចេញរបស់ Emeric Aubameyang និង Nicolas Pepe, Alexander Lacazette ក្លឹបពិតជាពិបាករកបាន ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទី២០គ្រាប់ ក្នុងមួយរដូវកាល ពោលគឺក្នុងចំណោមពួកគេអាចរកបានត្រឹម១០ទៅ១៥គ្រាប់ប៉ុណ្ណោះ ប៉ុន្តផ្ទុយទៅវិញក្នុងចំណោមកីឡាករបច្ចុប្បន្នមាន Gabriel Martinelli , Kai Havertz រឺ Leandro Trossard ជាដើម។
Petit បានបញ្ជាក់យ៉ាងដូច្នេះថាៈអ្នកចាត់ការទូទៅលោក Mikel Arteta នឹងដើរតាមគន្លងរបស់អតីតគ្រូបង្វឹកនិងបច្ចុប្បន្នជាគូប្រជែងរបស់ខ្លួនគឺលោក Guardiola តាំងពីរបៀបលេង ។ ខ្ញុំគិតថារវាង Nico Williams រឺក៏ Ivan Toney និងអាចមានសមត្ថភាពអាចរកបានគ្រាប់បាល់ច្រើននៅ Arsenal ប្រៀបបីដូចជា Haaland ធ្វើបាននៅ Man.City ដូច្នេះដែរ។
ប្រភព:Dailypost
វីដេអូ:

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


