
វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Emmanuel Petit បានជំរុញឱ្យក្រុមកាំភ្លើងធំចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Ivan Toney ពីក្រុម Brentford មុនពេលទីផ្សារដោះដូរកីឡាករនិងបិទបញ្ចប់នៅថ្ងៃសៅរ៏ទី៣១ចុងសប្តាហ៏នេះ។ Petit វ័យ៥៣ឆ្នាំអតីតកីឡាករដែលធ្លាប់ជួយក្រុមមាន់គកបារាំងលើកពាន World Cup ឆ្នាំ១៩៩៨និងកាំភ្លើងធំលើកពាន Premier League ឆ្នាំ១៩៩៨ផងដែរនោះ ជឿជាក់ថាកីឡាករអន្តរជាតិអង់គ្លេសបច្ចុប្បន្នមានវ័យ ២៨ឆ្នាំរូបនេះពិតជាអាចជួយក្រុមលោក Mikel Arteta ឈ្នះជើងឯក Premier League នៅរដូវកាលនេះបាន ខណៈ Toney ក៍មានទំនាក់ពីសំណាក់ក្លឹប Arsenal, Chelsea និង Man United នៅរដូវក្តៅនេះផងដែរ។
ការពិត Arsenal ក្រោយការចាកចេញរបស់ Emeric Aubameyang និង Nicolas Pepe, Alexander Lacazette ក្លឹបពិតជាពិបាករកបាន ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទី២០គ្រាប់ ក្នុងមួយរដូវកាល ពោលគឺក្នុងចំណោមពួកគេអាចរកបានត្រឹម១០ទៅ១៥គ្រាប់ប៉ុណ្ណោះ ប៉ុន្តផ្ទុយទៅវិញក្នុងចំណោមកីឡាករបច្ចុប្បន្នមាន Gabriel Martinelli , Kai Havertz រឺ Leandro Trossard ជាដើម។
Petit បានបញ្ជាក់យ៉ាងដូច្នេះថាៈអ្នកចាត់ការទូទៅលោក Mikel Arteta នឹងដើរតាមគន្លងរបស់អតីតគ្រូបង្វឹកនិងបច្ចុប្បន្នជាគូប្រជែងរបស់ខ្លួនគឺលោក Guardiola តាំងពីរបៀបលេង ។ ខ្ញុំគិតថារវាង Nico Williams រឺក៏ Ivan Toney និងអាចមានសមត្ថភាពអាចរកបានគ្រាប់បាល់ច្រើននៅ Arsenal ប្រៀបបីដូចជា Haaland ធ្វើបាននៅ Man.City ដូច្នេះដែរ។
ប្រភព:Dailypost
វីដេអូ:

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ […]



