
ក្រុមបិសាចក្រហម Man. United នឹងមិនចុះហត្ថលេខានាំយកកីឡាករ Ben Chilwell របស់ក្រុមតោខៀវ Chelsea មុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃទី៣១សីហា ២០២៤ខាងមុខនេះទេដោយសារក្លឹបទាំងពីរមិនមានចំនុចឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករអន្តរជាតិអង់គ្លេសនេះបាន ។គួររំលឹកថាតំបន់ការពារស្លាបឆ្វេងរបស់ក្រុមត្រូវបានកីឡាករ Diogo Dalot ដែលជាខ្សែការពារស្លាបស្តាំបានផ្លាស់មកលេងនៅតួនាទីមួយនេះនៅដើមរដូវកាល បន្ទាប់ពី Luke Shaw និង Tyrell Malasia អវត្តមានដោយសាររបួស ខណៈកីឡាករចំណូលថ្មី Noussair Mazraoui លេងតួនាទីការពារស្តាំ។សម្រាប់Chiwell ត្រូវបានអ្នកចាត់ការថ្មីលោក Enzo Maresca បញ្ជាក់ប្រាប់ ទាំង Sterling និង Chilwell អោយស្វែងរកក្លឹបថ្មី ក្រោយពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីមិនចាត់បញ្ចូលសាម៉ីខ្លួនក្នុងបញ្ជីប្រើប្រាស់នៅរដូវកាលថ្មីនេះ ខណៈកីឡាករអន្តរជាតិអេស្បាញ Marc Cucurella និងក្លាយជាជម្រើសដំបូងជំនួសតំណែង Chilwellនោះ។
ផ្ទុយទៅវិញ ប្រសិនជា កីឡាករវ័យ ២៧ឆ្នាំ(Chilwell)រូបនេះមិនអាចស្វែងរកក្លឹបថ្មីបាន គឺតម្រូវអោយរូបគេត្រូវអង្គុយជាកីឡាករបម្រុងរហូតដល់ខែមករា ២០២៥ តែម្តង ។
បច្ចុប្បន្នក្រៅពីកីឡាករChelseaរូបនេះ ក្រុមតោខៀវ និង បិសាចក្រហម Man United បច្ចុប្បន្នកំពុងពិភាក្សាគ្នាលើការពារកីឡាករអន្តរជាតិអង់គ្លេស២រូបគឺ Raheem Sterling និង Jadon Sancho បើទោះបីជាក្លឹបទាំងពីរបន្តជម្រុញការពិភាក្សាចរចារ ខណៈក្លឹប Juventus ក៏ស្ថិតក្នុងការប្រកួតប្រជែងនាំយក Sancho ចេញពីទឹកដី Old Trafford ដូចគ្នា។
សម្រាប់Chelsea ក៏បង្កើនការចរចារនាំយកខ្សែប្រយុទ្ធ Ivan Toney មករួមក្រុមប្រសិនពួកគេអាចលក់ Stergling មកកាន់បិសាចក្រហម ខណៈ Man.Utd ក៏បង្កើនការចរចារមួយផ្សេងទៀតលើកីឡាករ Manuel Ugarte របស់ PSG មកកាន់ក្របខណ្ឌ EPL ផងដែរ។
ប្រភព:Sportsmole
វីដេអូ:Ben Chilwell vs Marc Cucurella
វីដេអូ: Raheem Sterling

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) […]



