Close
Sponsor ads Featured-Image
រន្ធត់សង្វេគ! ខ្សែការពារម្នាក់បានស្លា….ប់ ដោយសារបញ្ហាចង្វាក់បេះដូង នៅអំឡុងពេលប្រកួត
ទំហំអក្សរ
តូច
ធំ

(អ៊ុយរូហ្គាយ)៖ ក្លឹបបាល់ទាត់ Nacional របស់លីគអ៊ុយរូហ្គាយ បានផ្តល់ដំណឹងនាថ្ងៃអង្គារថា ខ្សែការពារ Juan Izquierdo បានស្លាប់ហើយ បន្ទាប់ពីការព្យាយាមជួយសង្គ្រោះពីក្រុមគ្រូពេទ្យ ក្រោយពេលកីឡាកររូបនេះ បានដួលសន្លប់លើទីលានប្រកួត ដោយសារបញ្ហាចង្វាក់បេះដូងដើរមិនទៀងទាត់ ដែលការដួលនេះបានកើតឡើងកាលពីសប្តាហ៍មុន ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Murió Juan Izquierdo, futbolista que se desmayó en un partido de la Libertadores | noticias hoy | EL ESPECTADOR

ads

កីឡាករមានវ័យ ២៧ឆ្នាំ Juan Izquierdo បានជួបបញ្ហានេះ ក្នុងការបង្ហាញខ្លួនលេងឱ្យក្រុម Nacional ទល់នឹងក្រុម Sao Paulo កាលពីថ្ងៃទី២២ ខែសីហានេះ ក្នុងជំនួបពានរង្វាន់ Copa Libertadores 2024 ដែលកីឡាករូបនេះ បានមានបញ្ហាចង្វាក់បេះដូង ហើយបានដួលសន្លប់ក្នុងនាទី៨៤ នៃការប្រកួត ដោយមិនមានការប៉ះទង្គិចជាមួយកីឡាករណានោះទេ ។

Uruguayan soccer star Juan Izquierdo dies nearly a week after collapsing - CNA

គួរជម្រាបដែរថា Juan Izquierdo ត្រូវបានគេយកចេញពីទីលាន តាមរថយន្តសង្គ្រោះបន្ទាន់ មុនពេលត្រូវបានព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Albert Einstein ស្ថិតក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ហើយមន្ទីរពេទ្យបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា កីឡាករ Izquierdo បានស្លាប់ដោយសារតែខួរក្បាលលែងដំណើរការណ៍ ដែលបណ្តាលមកពីចង្វាក់បេះដូង ៕

El futbolista Juan Izquierdo no mejora y su salud preocupa: “cuadro neurológico crítico” | Copa Libertadores | EL ESPECTADOR

ប្រភព៖ BBC

អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031