
Real Madrid នឹងមានបំណងកត់ត្រាជ័យជម្នះលើកដំបូងរបស់ពួកគេនៃយុទ្ធនាការ La Liga រដូវកាល ២០២៤-២០២៥ នៅពេលដែលពួកគេស្វាគមន៍ក្រុម Real Valladolid ដែលទើបនឹងឡើងមកលេងនៅក្របខណ្ឌកំពូលសម្រាប់ការប្រកួតនៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង១០យប់។ក្រុមម្ចាស់ជើងឯក La Liga របស់លោក Carlo Ancelotti បានត្រឹមស្មើ ១-១ ជាមួយ Mallorca ក្នុងការប្រកួតបើកឆាករដូវកាលថ្មីរបស់ពួកគេ ប៉ុន្តែ Real Valladolid បានចាប់ផ្តើមជីវិតឡើងវិញក្នុងក្របខ័ណ្ឌកំពូលជាមួយនឹងជ័យជម្នះ ១-0 លើក្រុម Espanyol នៅលើទឹកដីខ្លួនឯង។
១.ប្រវត្តិជួបគ្នា
ធ្លាប់ជួបគ្នា៥ដង Valladolid មិនដែលស្មើ និង ឈ្នះពោលគឺចាញ់ ៥ដង ការប្រកួតចុងក្រោយ Real Madrid ផ្តួលពួកគេក្នុងលទ្ធផល ៦ទល់និង០នៅខែមេសាឆ្នាំ២០២៣
២.ពត៌មានក្រុម Real Madrid (ម្ចាស់ផ្ទះ)
Real Madrid នឹងអវត្តមានខ្សែបម្រើឆ្នើម Bellingham រហូតដល់ចុងខែកញ្ញា ដោយសាររបួសជើង ព្រមជាមួយកីឡាករខ្សែការពារស្លាបឆ្វេង Alaba និងខ្សែបម្រើកណ្តាល Camavinga ផងដែរ។
ដូច្នេះកាពីតែននិងជាកីឡាករជើងចាស់ Modric អាចចូលមកជំនួស Bellingham។ចំណែកឯ Mendy ត្រូវបានកាតក្រហមដូច្នេះនៅជាប់បម្រាមតែអាចនិងជំនួសដោយ Fran Garcia ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCourtois; Carvajal, Militao, Rudiger, F Garcia; Valverde, Tchouameni, Modric; Rodrygo, Mbappe, Vinicius
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុម Valladolid(ភ្ញៀវ)
Tuhami របស់ក្រុម Valladolid មានបញ្ហាក្រលៀន ខណៈ Ferreira ត្រលប់មកពីការព្យួរ។ Kenedy អាចនឹងជាសះស្បើយ ហើយពួកគេទំនងជានឹងដាក់ក្រុមដែលមិនមានការផ្លាស់ប្តូ ក្នុងទម្រង់លេង 4-5-1 ជាមួយ Moro និង Ndiaye លេងនៅស្លាប។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHein; Perez, Sanchez, Boyomo, Rosa; Ndiaye, Perez, Comert, Amallah, Moro; Sylla
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៥-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ២:០ Valladolid
ប្រភព:whoscored &90min&sportsmole

បរទេសៈ ក្រុមបាល់ទាត់មេឃខៀវ Manchester City បង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនក្នុងការជួប Aston Villa ជាមួយនឹងទម្រង់លេចធ្លោរបស់ Marcus Rashford យប់នេះ។ Rashford បានចាកចេញពីក្រុម Man Utd ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Manchester United កាលពីខែមករា តែងតែបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ជានិច្ចរាល់ពេលដែលរូបគេលេងទល់នឹងក្រុមគូប្រជែងមួយនេះ ដោយបច្ចុប្បន្នរូបគេអាចរកបាន៦គ្រាប់មកហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep ថា៖«ជំនួបប៉ះ Aston Villa ប្រៀបដូចជាវគ្គផ្តាច់ព្រ័ត្រអ៊ីចឹង» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកវិភាគជំនាញបានទទូចថា Rashford មានភាពសាំជាមួយនឹងក្រុម Man City ហើយទម្រង់លេងបច្ចុប្បន្ននេះអាចឲ្យធ្វើឲ្យរូបគេជាកីឡាករដ៏សំខាន់ក្នុងការប្រកួតនៅយប់នេះ។ កីឡាករដូចជា Rashford និង Ollie Watkins ត្រូវបានគេមើលឃើញថា ចំណុចដ៏គ្រោះថ្នាក់សម្រាប់ក្រុម Man City និងតំបន់ការពាររបស់ពួកគេ ដែលវាអាចនឹងធ្វើឲ្យលោក Pep Guardiola ត្រូវបង្ខំចិត្តដាក់កីឡាករដូចជា Abdukodir Khusanov […]