(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍ដែលមានតម្លៃរហូតដល់ ៣២.៦លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Mikel Merino របស់ក្លឹប Real Sociedad ។
ជាមួយគ្នានេះ ថ្លៃឈ្នួលសម្រាប់កីឡាករវ័យ ២៨ឆ្នាំ គឺនៅសល់កិច្ចសន្យាតិចជាងមួយឆ្នាំនៅលីគ La Liga។ Merino គឺជាផ្នែកមួយនៃក្រុមអេស្បាញដែលបានឈ្នះ Euro ឆ្នាំ ២០២៤ និងបានបង្ហាញក្នុងការប្រកួតទាំង៧ ដែលជាអ្នកស៊ុតបញ្ចូលទីយកឈ្នះចុងម៉ោងទល់នឹងអាល្លឺម៉ង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយឡែកគាត់ក៏នឹងផ្តល់ឱ្យគ្រូបង្វឹក Arsenal លោក Mikel Arteta នូវជម្រើសមួយផ្សេងទៀត ដើម្បីប្រកួតប្រជែងជាមួយ Rice, Jorginho, Thomas Partey និង Martin Odegaard នៅតំបន់បម្រើ។
គួរជម្រាបដែរថា Merino ដែលលេងបាន ២៨ប្រកួត ឲ្យគោជល់អេស្ប៉ាញ បានបង្ហាញខ្លួន ៤៥ដង កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ ផងដែរ៕
ប្រភព៖ BBC
(បរទេស)៖ ត្រលប់ទៅអំឡុងឆ្នាំ២០១៥ លោក Zinedine Zidane ធ្លាប់បានបង្ហើបឈ្មោះតារាឆ្នើម ៣រូប ដែលជាកីឡាករដែលរូបគាត់ចូលចិត្តបំផុតនៅអំឡុងពេលនោះ។ យោងតាមសារព័ត៌មាន TNT Sports បានឲ្យដឹងថា លោក Zidane បាននិយាយយ៉ាងដូច្នេះថា «បន្ទាប់ពី Ronaldo និង Messi គឺ Eden Hazard ដែលជាកីឡាករដែលខ្ញុំចូលចិត្ត ហើយវាពិតជាអស្ចារ្យណាស់ក្នុងការមើលពួកគេលេង»។អត្ថបទកំពុងចាប់អារម្មណ៍៖ អត់ដែរដឹងសោះ! កីឡាកររូបនេះ ជាកីឡាករដែល Zidane ចូលចិត្ត បន្ទាប់ពី Ronaldo និង Messi សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Hazard បានផ្លាស់មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ ដោយផ្ទេរពី Chelsea ក្នុងតម្លៃប្រមាណ ១៥០លានអឺរ៉ូ ប៉ុន្តែមិនទទួលបានផ្លែផ្កានោះទេ ដោយរូបគេមិនអាចបង្ហាញខ្លួនបានល្អ ដូចកាលនៅ Chelsea នោះឡើយ […]