Close
Sponsor ads Featured-Image
ទៅរួចអត់! ក្លឹប ​Wolves​ ដាក់សំណើរខ្ចីជើងអ្នកចាំទីរបស់ Arsenal រូបនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រភព BBC ចុះផ្សាយនាពុធនេះ បានឲ្យដឹងថា អ្នកចាំទី Aaron Ramsdale ត្រូវបានក្លឹប Wolves ដាក់សំណើរខ្ចីជើងពីក្លឹបកាំភ្លើងធំ Arsenal ជាមួយគោលការណ៍សំណើរពេញមួយរដូវកាល ដែលជាគូប្រជែងនៅក្របខណ្ឌលីគអង់គ្លេស។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Aaron Ramsdale to Wolves: Latest Transfer Update from David Ornstein! - YouTube

ads

នេះជាការដាក់សំណើរដេញថ្លៃ ដែលត្រូវបានដាក់ស្នើកាលពីថ្ងៃចន្ទ ក៏មានលក្ខខណ្ឌមួយនៅជម្រើសការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២៥ សម្រាប់អ្នកចាំទី Aaron Ramsdale ដែលបានជាប់ក្នុងបញ្ជីទៅលេងនៅ Euro ២០២៤ ជាមួយក្រុមជម្រើសជាតិអង់គ្លេស។

គួរជម្រាបដែរថា Aaron Ramsdale មានវ័យ ២៦ឆ្នាំ សម្រាប់នារដូវកាល២០២៣-២៤ រូបគេបានធ្លាក់ក្នុងជម្រើសទី២ បង្ហាញខ្លូនបានតែ ១១លើកប៉ុណ្ណោះ នៅគ្រប់កម្មវិធីរបស់ក្លិបស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta ដែលបានដាក់ការចាប់អារម្មណ៍នៅជម្រើសដំបូងទៅលើ David Raya ជាអ្នកចាំទីខ្ចីជើងមកពីក្លិប Brentford ។

Aaron Ramsdale: Arsenal goalkeeper vows to speak out against homophobia so his brother and other don't 'fear abuse' | CNN

រំលឹកផងដែរថា Ramsdale ជាអ្នកចាំទីត្រូវក្លឹប Arsenal បានចំណាយទឹកប្រាក់ប្រមាណ ២៤លានផោន នាំមកពីក្លឹប Sheffield United កាលពីឆ្នាំ២០២១ ដ្បិតរដូវកាល២០២៤-២៥ នៅការប្រកួតបើករដូវកាលថ្មីលីគ Premier League រូបគេជាម្ចាស់អាវលេខ១ ស្ថិតក្នុងជម្រើសកីឡាករបម្រុង ៕

Aaron Ramsdale offered Arsenal transfer escape route and England star could be used in bizarre swap deal | The Sun

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនអស់អាល័យក្លឹបចាស់ ! Willian លើកឈ្មោះកីឡាករ ៣ រូបដែលរូបគេចង់បន្តអាជីពជាមួយ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Fulham Willian បានលើកឈ្មោះ កីឡាករដែលកំពុងលេងអោយអតីតក្រុមរបស់ខ្លួននាពេលបច្ចុប្បន្នគឺតោខៀវ Chelsea ចំនួន៣នាក់ដែលរូបចង់លេងជាមួយក្នុងអាជីពរបស់គាត់។កីឡាករប្រេស៊ីលបានចំណាយពេលយូរបំផុតក្នុងអាជីពលេងរបស់គាត់នៅ Stamford Bridge ខណៈកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៦៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣៩ប្រកួតនិង បានឈ្នះពានរង្វាន់ជាច្រើន មុនពេលWillian បានចាកចេញពី Chelsea ក្នុងឆ្នាំ ២០២០ ដើម្បីចូលរួមជាមួយគូប្រជែងគឺ Arsenal ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Willian ត្រូវបានដកស្រង់សម្តីតាមរយៈគេហទំព័រ FIFA យ៉ាងដូច្នេះថាៈខ្ញុំពិតជាចូលចិត្ត Cole Palmer និង Enzo Fernandez ។ពួកគេទាំងពីរគឺជាកីឡាករដែលមានគុណភាព បន្ទាប់មកគឺ Moises Caicedoនេះ បន្ទាប់មកទៀតគឺកាពីតែនក្រុមJames ខ្ញុំក៏ចង់ប្រាប់ថាខ្ញុំមានសំណាងគ្រប់គ្រាន់ដែលបានលេងជាមួយគាត់រួចហើយ។កីឡាករទាំងបី Willian ដែលបានលើកឡើងមកទល់ពេលនេះ ពិតជាគួរអោយចាប់អារម្មណ៍សម្រាប់ Chelsea ក្នុងព្រឹត្តិការណ៍ FIFA Club […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031