

អតីតខ្សែប្រយុទ្ធក្រុម Real Madrid និង Liverpool លោក Michael Owen យល់ឃើញថាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមតោខៀវ Chelsea លោកអិនហ្សូ ម៉ារ៉េសស្កា Enzo Maresca មិនបានដាក់អោយកីឡាករឆ្នើមគឺខ្សែបម្រើស្លាប(ខូល ផាលម័រ)Cole Palmer លេងត្រឹមត្រូវអោយចំតួនាទីបានល្អបំផុតរបស់គាត់នោះទេ។

គួររំលឹកថា Palmer គឺជាកីឡាករដែលបានដើរតួនាទីសំខាន់បំផុតសម្រាប់ក្រុមកាលពីរដូវកាលមុន ពោលគឺក្រោយពីរូបគេបានចាកចេញពី Man.City និងលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក(ម៉ូរីហ្សីអូ ប៉ូឆែតទីណូ)Mauricio Pochettino ពោលគឺកីឡាករវ័យ ២៣ឆ្នាំរូបនេះបាន ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ និង Assist ដងជាមួយអាវស្លាកលេខ១០។
ឆ្លើយតបបញ្ហានេះលោក Owen បានលើកឡើងចំៗយ៉ាងដូច្នេះថាៈ Chelsea បានទិញកីឡាករជាច្រើនដែលអាចលេងក្នុងតំណែងមួយនោះមែនទេ?អ្នកមានកីឡាករដែលមិនអាចលេងបានសូម្បី ក្នុងតំណែងនោះដូចជា Raheem Sterling ដែរមែនទេ។ ខ្ញុំជឿថាគ្រូបង្វឹកប្រាកដជាដឹងច្បាស់ថា គាត់ [Palmer] លេងល្អប៉ុណ្ណាកាលពីរដូវកាលមុន ។ដូច្នេះគាត់មិនគួរណាដាក់កីឡាករដែលលេងតួនាទី ល្អបំផុតអោយលេងក្នុងមុខតំណែងដែលសាម៉ីខ្លួនមិនប្រាកដប្រជាក្នុងការទទួលខុសត្រូវនោះទេ។
ប្រភព:Dailypost
វីដេអូ Palmer រកបានគ្រាប់បាល់ឆ្នាំ២០២៤
វីដេអូ Palmer និយាយជាមួយលោក Pep ក្រោយចប់ការប្រកួត Chelsea 0 : ២ Man.City

ក្លឹបកញ្ជ្រោងខៀវ Leicester City នៅតែមិនទាន់មានអ្នកចាត់ការទូទៅថ្មីនៅឡើយ បន្ទាប់ពីពេលថ្មីៗនេះពួកគេបានបញ្ចប់តំណែងលោក Ruud van Nistelrooy ដែលបានចូលមកកាន់តួនាទីជំនួសអតីតគ្រូបង្វឹកលោក Steve Cooper ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្លឹបមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេសនេះត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងរដូវកាល ២០២៤-២០២៥ ជាមួយក្រុម Ipswich Town និង Southampton ហើយការបណ្តេញចេញរបស់លោក Van Nistelrooy បានកើតឡើងមុនពេលចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលថ្មីនៃក្របខណ្ឌ Championship បានកើតឡើង។អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពជាច្រើនបានចុះផ្សាយថាអតីតគ្រូបង្វឹកលោក Sean Dyche គឺជាបេក្ខភាពឈានមុខគេដើម្បីជំនួស Van Nistelrooy ដែលបានចាកចេញពីកីឡដ្ឋាន King Power ទៅហើយនោះ។ ប្រភព:Manchester Evening […]



