Close
Sponsor ads Featured-Image
លោក Thierry Henry លាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងអាយុក្រោម ២១ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(បារាំង)៖ យោងតាមសារព័ត៌មានកីឡា BBC បានឲ្យដឹងថា លោក Thierry Henry បានចុះចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិយុវជនអាយុក្រោម ២១ឆ្នាំ បារាំងជាផ្លូវការហើយ មុនពេលកិច្ចសន្យាចាស់ នឹងផុតកំណត់នាឆ្នាំ២០២៥ ខាងមុខ។ បុរសវ័យ ៤៧ឆ្នាំរូបនេះ ទើបតែបានដឹកនាំក្រុម U-23 មាន់គកបារាំង ដណ្តើមបានមេដាយប្រាក់ ក្នុងយុទ្ធនាការអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ ដែលទើបបញ្ចប់កាលពីថ្ងៃទី១១ ខែសីហា ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំរបស់លោក ដែលនឹងអស់សុពលភាពនាខែមិថុនា ឆ្នាំ២០២៥។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

After Olympics Final Loss, France U21 Coach Thierry Henry Quits | Olympics  News

ads

តាមរយៈសេចក្តីថ្លែងការណ៍របស់ Henry បានបញ្ជាក់ថា «ការដណ្តើមបានមេដាយប្រាក់នៅ Olympic Games ជាមួយបារាំង ជាមោទកភាពក្នុងជីវិតរបស់ខ្ញុំ។ ក្នុងរយៈពេលកន្លងមក ខ្ញុំពិតជារីករាយដែលបានធ្វើការជាមួយសហព័ន្ធ និងកីឡាករទាំងឡាយ ក្នុងការជួយជ្រែងបទពិសោធន៍បង្វឹករបស់ខ្ញុំ»

ទន្ទឹមគ្នានោះដែរ សហព័ន្ធបាល់ទាត់បារាំង ក៏បានសំដែងនូវការសោកស្តាយចំពោះការសម្រេចចិត្តដ៏លឿនបំផុតរបស់ Henry ផងដែរ ដែលតាមគម្រោង សហព័ន្ធមានបំណងឱ្យអតីតកីឡាករក្លិប Arsenal និង FC Barcelona រូបនេះដឹកនាំ U-21 បារាំងលេងពានអឺរ៉ុប European Under-21 Championship នៅប្រទេសស្លូវ៉ាគីថែមទៀត៕

France soccer coach Thierry Henry leaves job after winning Olympic silver |  FOX Sports

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ)
featured image

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ចឹងបានចាញ់! គ្រូបង្វឹក Real Madrid ឆ្លើយតបជុំវិញដាក់កីឡាករឆ្នើមរូបនេះបម្រុង(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031