

(បារាំង)៖ យោងតាមសារព័ត៌មានកីឡា BBC បានឲ្យដឹងថា លោក Thierry Henry បានចុះចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិយុវជនអាយុក្រោម ២១ឆ្នាំ បារាំងជាផ្លូវការហើយ មុនពេលកិច្ចសន្យាចាស់ នឹងផុតកំណត់នាឆ្នាំ២០២៥ ខាងមុខ។ បុរសវ័យ ៤៧ឆ្នាំរូបនេះ ទើបតែបានដឹកនាំក្រុម U-23 មាន់គកបារាំង ដណ្តើមបានមេដាយប្រាក់ ក្នុងយុទ្ធនាការអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ ដែលទើបបញ្ចប់កាលពីថ្ងៃទី១១ ខែសីហា ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំរបស់លោក ដែលនឹងអស់សុពលភាពនាខែមិថុនា ឆ្នាំ២០២៥។

តាមរយៈសេចក្តីថ្លែងការណ៍របស់ Henry បានបញ្ជាក់ថា «ការដណ្តើមបានមេដាយប្រាក់នៅ Olympic Games ជាមួយបារាំង ជាមោទកភាពក្នុងជីវិតរបស់ខ្ញុំ។ ក្នុងរយៈពេលកន្លងមក ខ្ញុំពិតជារីករាយដែលបានធ្វើការជាមួយសហព័ន្ធ និងកីឡាករទាំងឡាយ ក្នុងការជួយជ្រែងបទពិសោធន៍បង្វឹករបស់ខ្ញុំ»។
ទន្ទឹមគ្នានោះដែរ សហព័ន្ធបាល់ទាត់បារាំង ក៏បានសំដែងនូវការសោកស្តាយចំពោះការសម្រេចចិត្តដ៏លឿនបំផុតរបស់ Henry ផងដែរ ដែលតាមគម្រោង សហព័ន្ធមានបំណងឱ្យអតីតកីឡាករក្លិប Arsenal និង FC Barcelona រូបនេះដឹកនាំ U-21 បារាំងលេងពានអឺរ៉ុប European Under-21 Championship នៅប្រទេសស្លូវ៉ាគីថែមទៀត៕
ប្រភព៖ BBC

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



