
នាយកប្រតិបត្តិរបស់ក្លឹប Atalanta លោក Luca Percassi បានបញ្ជាក់ពីគោលបំណងដើម្បីរក្សាទុកខ្សែបម្រើស្លាបកើតនៅអង់គ្លេសប៉ុន្តែមានសញ្ជាតិដើមនីហ្សេរីយ៉ា Ademola Lookman អោយបន្តស្នាក់នៅជាមួយក្លឹបនៅលីកកំពូលអ៊ីតាលីបន្តទៀត ។ Lookman កីឡាករអន្តរជាតិនីហ្សេរីយ៉ាកំពុងមានទំនាក់ទំនងផ្លាស់ទៅកាន់ក្លឹបជើងឯក Ligue ១គឺ Paris Saint-Germain បើទោះបីជាអតីតកីឡាករ Everton និង RB leipzig មានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៦ និងមានតម្លៃខ្លួន៥៥លានយូរ៉ូក៏ដោយ។ ក្រៅពីកីឡាកររូបនេះគឺមានកីឡាករម្នាក់ទៀតនោះគឺខ្សែបម្រើសញ្ជាតិហូឡង់ Teun Koopmeiners ក៏កំពុងជំរុញឲ្យរូបគេផ្លាស់ទៅកាន់ក្លឹបយក្ស Juventus ផងដែរ។ គួររំលឹកថា Lookman បានបង្កើតកំណត់ត្រាដ័អស្ចារ្យដោយរកបាន៣គ្រាប់(Hat-Trick) កំលុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Europa League ២០២៣- ២០២៤ ខណៈ Atalanta បានផ្តូល Leverkusen ក្នុងលទ្ធផល ៣ទល់និង០។
ការពិតសាម៉ីខ្លួន Lookman មានបំណងចង់ចាកចេញ ដោយមិនចង់អោយក្រុមដាក់ឈ្មោះរូបគេក្នុងការប្រកួតនៅថ្ងៃចន្ទនាក្របខណ្ឌ Serie A ជាមួយ Leece ស្របពេលលោក Percassi បានប្រាប់ Sky Sport Italia ថាៈ កីឡាករទាំងអស់ជាកម្មសិទ្ធិរបស់ Atalanta ហើយក្លឹបនឹងសម្រេចចិត្តថាត្រូវធ្វើអ្វីសម្រាប់ក្រុម ។Percassi ក៏បានសម្តែងការមិនពេញចិត្តចំពោះអាកប្បកិរិយារបស់ Lookman និង Koopmeiners ផងដែរបន្ទាប់ពីពួកគេជំនះ និង មិនដាក់អារម្មណ៏ហ្វឹកហាត់ជាមួយមិត្តរួមក្រុមនោះ។
ប្រភព:Dailypost & Fichajes
វីដេអូ:

បរទេស៖ អតីតខ្សែការពារឆ្នើម Real Madrid កីឡាករ Sergio Ramos ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីទីលានប្រកួត បន្ទាប់ពីរូបគេទាត់ជើងខ្សែប្រយុទ្ធ Guillermo Martinez ក្នុងអំឡុងពេលជ័យជម្នះរបស់ក្រុម Monterrey ៣:១ ទៅលើក្រុម A.N.A.M. កាលពីថ្ងៃអាទិត្យកន្លងទៅនៅលីគប្រទេសម៉ិកស៊ិក។ ត្រឹម៤ប្រកួត Ramos រកបាន៣គ្រាប់ ខណៈមានវ័យ ៣៨ឆ្នាំ ចុះកុងត្រា១ឆ្នាំ ជាមួយជើងឯកលីគ Liga MX ៥ដង (Monterrey) ដោយអាចរកបានប្រាក់ចំណូលប្រមាណ ៥លានផោន ក្នុង១រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ ឌីជីថលកម្ពុជាដំបូង បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ខណៈកាតក្រហម Ramos សរុបដល់ ៣០ […]



