

នាយកប្រតិបត្តិរបស់ក្លឹប Atalanta លោក Luca Percassi បានបញ្ជាក់ពីគោលបំណងដើម្បីរក្សាទុកខ្សែបម្រើស្លាបកើតនៅអង់គ្លេសប៉ុន្តែមានសញ្ជាតិដើមនីហ្សេរីយ៉ា Ademola Lookman អោយបន្តស្នាក់នៅជាមួយក្លឹបនៅលីកកំពូលអ៊ីតាលីបន្តទៀត ។ Lookman កីឡាករអន្តរជាតិនីហ្សេរីយ៉ាកំពុងមានទំនាក់ទំនងផ្លាស់ទៅកាន់ក្លឹបជើងឯក Ligue ១គឺ Paris Saint-Germain បើទោះបីជាអតីតកីឡាករ Everton និង RB leipzig មានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៦ និងមានតម្លៃខ្លួន៥៥លានយូរ៉ូក៏ដោយ។ ក្រៅពីកីឡាកររូបនេះគឺមានកីឡាករម្នាក់ទៀតនោះគឺខ្សែបម្រើសញ្ជាតិហូឡង់ Teun Koopmeiners ក៏កំពុងជំរុញឲ្យរូបគេផ្លាស់ទៅកាន់ក្លឹបយក្ស Juventus ផងដែរ។ គួររំលឹកថា Lookman បានបង្កើតកំណត់ត្រាដ័អស្ចារ្យដោយរកបាន៣គ្រាប់(Hat-Trick) កំលុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Europa League ២០២៣- ២០២៤ ខណៈ Atalanta បានផ្តូល Leverkusen ក្នុងលទ្ធផល ៣ទល់និង០។

ការពិតសាម៉ីខ្លួន Lookman មានបំណងចង់ចាកចេញ ដោយមិនចង់អោយក្រុមដាក់ឈ្មោះរូបគេក្នុងការប្រកួតនៅថ្ងៃចន្ទនាក្របខណ្ឌ Serie A ជាមួយ Leece ស្របពេលលោក Percassi បានប្រាប់ Sky Sport Italia ថាៈ កីឡាករទាំងអស់ជាកម្មសិទ្ធិរបស់ Atalanta ហើយក្លឹបនឹងសម្រេចចិត្តថាត្រូវធ្វើអ្វីសម្រាប់ក្រុម ។Percassi ក៏បានសម្តែងការមិនពេញចិត្តចំពោះអាកប្បកិរិយារបស់ Lookman និង Koopmeiners ផងដែរបន្ទាប់ពីពួកគេជំនះ និង មិនដាក់អារម្មណ៏ហ្វឹកហាត់ជាមួយមិត្តរួមក្រុមនោះ។
ប្រភព:Dailypost & Fichajes
វីដេអូ:

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



