

វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher សាជាថ្មីបានរិះគន់និងដាស់តឿនទៅលើគោលនយោបាយផ្ទេរកីឡាកររបស់ Chelsea បន្ទាប់ពីពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាជាអចិន្រ្តៃយ៏លើការផ្ទេរយកកីឡាករ Joao Felix ពីក្រុម Atletico Madrid ខណៈពួកគេនិងត្រៀមលក់ Conor Gallagher ទៅកាន់ At.Madrid ។គួររំលឹកផងដែរថា ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់ធ្លាប់លេងក្នុងលក្ខណ្ឌខ្ចីជើងអោយ Chelsea ម្តងរួចមកហើយកំលុងឆ្នាំ២០២៣ មុនពេលវិលត្រលប់ទៅអេស្បាញ វិញដោយបន្តលេងខ្ចីជើងអោយក្រុម Barcelona នៅរដូវកាលមុន។

ផ្ទុយទៅវិញដោយមើលឃើញកីឡាកររបស់ Chelsea បានកើនឡើងយ៉ាងគមហុក និង គរជើងគ្នាខ្លាំពោលគឺរហូតដល់ទៅ ៩នាក់នៅរដូវកាលនេះ ដូច្នេះ មានដូចជា Pedro Neto, Kiernan Dewsbury-Hall, Filip Jorgensen, Omari Kellyman, Aaron Anselmino, Renato Vega, Caleb Wiley, Marc Guiu និង Tosin Adarabioyo ជាដើមបានមកដល់កីឡដ្ឋាន Stamford Bridge ។ មានន័យថាក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចក្រុងឡុងដ៏បច្ចុប្បន្ន មានកីឡាករចំនួន ៣៣នាក់ក្នុងជម្រើសដំបូង ប៉ុន្តែមាន ១០នាក់ នឹងមិនមានវត្តមានរៀងរាល់ការប្រកួតផ្លូវការណ៏នោះទេ។
ថ្លែងក្នុងកម្មវិធី Monday Night Football លោក Carragher បានលើកឡើងជុំវិញបញ្ហានេះថាៈ Chelsea គួរឈប់ទិញកីឡាករបន្ថែម ហើយជាងនេះទៀតសោត កីឡាករគួរតែឈប់ផ្ទេរមកកាន់ទីនេះក្នុងហេតុផលមិនសមរម្យណាមួយ ។ខ្ញុំមិនដឹងថាហេតុអ្វីបានជាពេញចិត្តនិងបច្ចេកទេសដឹកនាំរបស់ក្រុម នាពេលនេះទេ។ ការពិតហេតុផលដែលនាំអោយពួកគេចុះហត្ថលេខាមានកិច្ចព្រមព្រៀងយូររហូតដល់ទៅប្រាំពីរឆ្នាំជាមួយការផ្តល់ជូនទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ។
អតីតខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិអង់គ្លេសបច្ចុប្បន្នជាអ្នកវិភាគកីឡាករប្រចាំទូរទស្សន៍ Sky Sport បន្ថែមថាៈ បងប្អូនអាចនិងឧទាហរណ៏ខ្លួនឯងថាជាកីឡាករ ប្រសិនយើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំជាមួយក្លឹបដែលត្រឹមត្រូវ ហើយបង្ហាញទម្រង់លេងដែលល្អបំផុត នោះពិតណាស់ ប្រាក់ឈ្នួលពកកម្មនឿយហត់របស់យើងនិងកើនឡើង ដោយការលើកទឹកចិត្តជាក់ជាមិនខាន។ តែនេះខ្ញុំមិនយល់ទេថាហេតុអ្វីបានជាកីឡាករចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំមួយទៅ ពីរឆ្នាំឯណោះខ្ញុំពិតជាមិនយល់។
ប្រភព:Dailypost

ក្លឹបកញ្ជ្រោងខៀវ Leicester City នៅតែមិនទាន់មានអ្នកចាត់ការទូទៅថ្មីនៅឡើយ បន្ទាប់ពីពេលថ្មីៗនេះពួកគេបានបញ្ចប់តំណែងលោក Ruud van Nistelrooy ដែលបានចូលមកកាន់តួនាទីជំនួសអតីតគ្រូបង្វឹកលោក Steve Cooper ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្លឹបមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេសនេះត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងរដូវកាល ២០២៤-២០២៥ ជាមួយក្រុម Ipswich Town និង Southampton ហើយការបណ្តេញចេញរបស់លោក Van Nistelrooy បានកើតឡើងមុនពេលចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលថ្មីនៃក្របខណ្ឌ Championship បានកើតឡើង។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបណ្តេញគ្រូបង្វឹក! ក្លឹបមួយនេះនៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពជាច្រើនបានចុះផ្សាយថាអតីតគ្រូបង្វឹកលោក Sean Dyche គឺជាបេក្ខភាពឈានមុខគេដើម្បីជំនួស Van Nistelrooy ដែលបានចាកចេញពីកីឡដ្ឋាន King Power ទៅហើយនោះ។ ប្រភព:Manchester Evening News

