Man City ត្រៀមផ្តល់កុងត្រាថ្មីដល់តារាឆ្នើមខ្លួនម្នាក់នេះ ចំពេល Real Madrid ចង់បានខ្លាំង
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន The Mirror បានចុះផ្សាយថា ក្លឹបមេឃខៀវ Manchester City កំពុងតែរៀបចំផ្តល់កុងត្រាថ្មីដល់ខ្សែបម្រើឆ្នើមកណ្តាល Rodri ជាមួយនឹងកិច្ចព្រមព្រៀងរយៈពេលវែង ខណៈដែលម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយក Rodri មកពង្រឹងតំបន់កណ្តាលនោះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
របាយការណ៍បានអះអាងថា Man City បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យ Rodri នូវប្រាក់ឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ៣៧០,០០០ផោន ក្នុង១សប្តាហ៍ ដែលជាតម្លៃប្រាក់ឈ្នួលរកបានច្រើនជាងគេរបស់ក្លឹបដូចទៅនឹងតារាឆ្នើម Erling Haaland និង Kevin De Bruyne ផងដែរ។
គួរជម្រាបដែរថា កីឡាករវ័យ ២៨ឆ្នាំ ស្ថិតក្រោមកិច្ចសន្យាជាមួយ Man City រហូតដល់រដូវក្តៅឆ្នាំ ២០២៧ ក្រោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅនោះ៕

ប្រភព៖ SportsMole
អត្ថបទទាក់ទង
2 months ago .
282 Views
Brajan Gruda ជានរណា? អនាគតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់(មាន២វីដេអូ)
2 months ago .
220 Views
Mbappe ស៊ុត២គ្រាប់អេមកប់ ស្របពេលអាម៉ៅ Vini Jr ក៏ស៊ុតបាន១គ្រាប់ដែរ (មានវីដេអូ)
2 months ago .
251 Views
Real Madrid លេងស្ទើរបត់តារាង! តែបែរមកឈ្នះបាល់ប៉េណាល់ទីរបស់ Mbappe ទៅវិញ (មានវីដេអូ)
2 months ago .
440 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម
