
ក្រុមមេឃខៀវ Manc. City nigចាប់ផ្តើមការស្វែងរកការឈ្នះជើងឯក Premier League ជាលើកទីប្រាំជាប់គ្នាដែលជាកំនត់ត្រាមិនធ្លាប់មាន បើទោះបីជាក្រុម Man.Utd ធ្លាប់មានប្រវត្តិលើកពាននេះ ១៣សម័យកាលជំនាន់គ្រុតា Sir ALex Ferguson ក៏មិនធ្លាប់ធ្វើបានដែរ។ក្រុមលោក Pep Guardiola និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមតោខៀវ Chelsea នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង១០ និង ៣០នាទីយប់ នៅកីឡដ្ឋាន Stamford Bridge សម្រាប់ការចាប់ផ្តើមរដូវកាល ២០២៤-២០២៥ ។មានន័យថាពួកគេនិងត្រូវជួបគ្នាជាលើកទី២ ក្រោយពីជួបគ្នាលើកទី១ត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះនៅក្នុងការប្រកួតកំដៅសាច់ដុំនៅសហរដ្ឋអាេសហរដ្ឋអាមេរិក ខណៈ Man.CIty បានយកឈ្នះ ដោយលទ្ធផល ៤-២ ខណៈខ្សែប្រយុទ្ធឆ្នើម និងជាម្ចាស់ពានស្បែកជើងមាស Erling Haaland រកបាន ៣គ្រាប់ Hat-trick។
សម្រាប់៦ប្រកួតចុងក្រោយមុនបើករដូវកាលរបស់ Chelsea ឈ្នះ១ស្មើ២និងចាញ់៣ ខណៈ ៥ប្រកួតចុងក្រោយរបស់Man.City ចាញ់ ៣ និង ឈ្នះ២។១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ដងចុងក្រោយ Man.City ឈ្នះ ៣ និង ស្មើ២ ខណៈ Chelsea មិនដែលឈ្នះទេ (ការប្រកួតចុងក្រោយ Man.City បានផ្តួលពួកគេក្នុងលទ្ធផល ១ទល់និង០ នៅពានរង្វាន់ FA Cup ២០២៤នៅខែមេសា)។
២.ពត៌មានក្រុម Chelsea(ម្ចាស់ផ្ទះ)
យុគសម័យថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹក Chelsea លោក Enzo Maresca នឹងចាប់ផ្តើមត្រៀមប្រឈមនិងអតីតអ្នកចាត់ការដែលរូបលោកធ្លាប់ធ្វើជាជំនួយការនៅ Man.City គឺលោក Pep Guardiola ខណៈកីឡាករសំខាន់គឺប្រធានក្រុម Reece James មិនមានវត្តមានដោយសាររបួស។កីឡាករ២រូបផ្សេងទៀតមានដូចជា Omari Kellyman និង Djordje Petrovic មិនមានវត្តមានដោយមិនដឹងមូលហេតុ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Gusto, W. Fofana, Colwill, Cucurella; Fernandez, Lavia, Caicedo; Neto, Nkunku, Palmer
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
កីឡាករវ័យក្មេង Oscar Bobb ខ្សែបម្រើស្លាប ក្រោយពីបានបង្ហាញទម្រង់លេងគយរអោយចាប់អារម្មណ៏នៅការប្រកួតមិត្តភាពមុនពេលបើករដូវកាល មានវ័យ២១ ឆ្នាំបានរងរបួសបាក់ឆ្អឹងនៅក្នុងការហ្វឹកហាត់កាលពីថ្ងៃពុធ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Lewis, Akanji, Dias, Gvardiol; Bernardo, Kovacic; Savinho, De Bruyne, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ :
ប្រភព:whoscored &90min&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



