ឡូយកប់! Man City ជិតនឹងឆ្មក់បានខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ដោយចំណាយត្រឹមតែ ១.៥លានផោន ប៉ុណ្ណេាះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC បានចុះផ្សាយនាថ្ងៃសុក្រនេះថា ក្លឹបមេឃខៀវ Manchester City កំពុងតែស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ ដើម្បីចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធក្រុម West Ham United គឺកីឡាករ Divin Mubama ខណៈដែលកីឡាករវ័យត្រឹម ១៩ឆ្នាំ ទើបតែផុតកុងត្រាជាមួយ West Ham កាលពីខែមិថុនា កន្លងទៅនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរជម្រាបដែរថា Man City បានយល់ព្រមលើតម្លៃខ្លួនប្រហែល ១.៥លានផោន ជាមួយ West Ham ដែលជាតម្លៃសំណងសម្រាប់ខ្សែប្រយុទ្ធដែលផុតកុងត្រារូបនេះ។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូររបស់គេក៏នៅតែស្ថិតក្រោមការត្រួតពិនិត្យសុខភាព ហើយរូបគេនឹងចាប់ផ្តើមជីវិតថ្មីនៅកីឡដ្ឋាន Etihad Stadium ។

គួររំលឹកដែរថា Mubama ដែលរួមរស់ជាមួយ West Ham តាំងពីអាយុ ១០ឆ្នាំ ដោយបានបង្ហាញខ្លួន ១៨ដង ក្នុងក្រុមដំបូង និងស៊ុតបញ្ចូលទីបានមួយគ្រាប់ផងដែរ៕
ប្រភព៖ BBC & Daily Mail
អត្ថបទទាក់ទង
5 months ago .
9 Views
Brajan Gruda ជានរណា? អនាគតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់(មាន២វីដេអូ)
5 months ago .
530 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម
6 months ago .
367 Views
Man.City អវត្តមានកីឡាករសំខាន់៣ រូបពេលប្រកួតកៅឆាយ EPL ជាមួយម្ចាស់ផ្ទះ Wolver
6 months ago .
583 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម
