

ការប្រកួតពានរង្វាន់ Uefa Super Cup វគ្គផ្តាច់ព្រ័ត្រនៅទីក្រុងWarsaw ប្រទេសប៉ូឡូញវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះជាការប្រកួតរវាងក្រុមម្ចាស់ជើងឯកកំពូលទ្វីបអឺរ៉ុប Uefa Champion League និងក្រុមម្ចាស់ជើងឯកលំដាប់ទីពីរទ្វីបអឺរ៉ុបរដូវកាល ២០២៣-២០២៤ខណៈការប្រកួតរវាងក្រុម Real Madrid និង Atalanta BC គឺជាឱកាសសម្រាប់ក្រុមទាំងពីរបន្ថែមពានរង្វាន់ដល់ពួកគេមុនបើករដូវកាលថ្មី ។ មាន័យថា ក្រុមជើងឯកទ្វីបអឺរ៉ុប ១៥សម័យ Real Madrid បានសាងប្រវត្តិសាស្រ្តឈ្នះពានច្រើនបំផុតកាលពីរដូវកាលមុនក្រោយផ្តួល Dortmund ខណៈក្លឹបមកពីអ៊ីតាលីបានផ្តួលក្រុម Bayer Leverkusenក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League និងមិនដែលធ្លាប់ប្រកួតព្រឹត្តការណ៏មួយនេះទេ។
សម្រាប់៤ប្រកួតចុងក្រោយរបស់ Real Madrid ឈ្នះ២ស្មើ០ ចាញ់២ ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំ ខណៈ ៣ប្រកួតចុងក្រោយរបស់ Atalanta ធ្វើមិនបានល្អទេ គឺឈ្នះ០ និង ចាញ់២ ស្មើ១ នៅគ្រប់ក្របខណ្ឌប្រកួត។

១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នា២លើកចុងក្រោយកន្លងមកខណៈ Real Madrid ឈ្នះទាំងពីរដង។សម្រាប់ការជួបគ្នាចុងក្រោយនៅរដូវកាល ២០២០-២០២១ Real Madrid បានយកឈ្នះក្នុងលទ្ធផល នៅជើងទី២គឺ ៣ទល់និង១ នៅទឹកដី អេស្បាញ។
២.ពត៌មានក្រុម Real Madrid(ទឹកដីកណ្តាល)
សមាជិកថ្មី Kylian Mbappe អាចចាប់ផ្តើមការប្រកួតផ្លូវការណ៏ដំបូងរបស់គាត់ដែលរង់ចាំជាយូរមកហើយសម្រាប់ក្រុម Real Madrid នៅទីនេះ ព្រមជាមួយការគាំទ្ររវាង Vinicius Junior និង Rodrygo នៅតំបន់ប្រយុទ្ធ។
David Alaba គឺជាអវត្តមានតែមួយគត់របស់ម្ចាស់ជើងឯកទ្វីបអឺរ៉ុប ខណៈខ្សែការពារស្លាបឆ្វេងសញ្ជាតិអូទ្រីសនៅបន្តការព្យាបាលរបួសសរសៃពួរជង្គង់នៅឡើយ ACL ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCourtois; Carvajal, Rudiger, Militao, Mendy; Valverde, Tchouameni, Bellingham; Rodrygo, Mbappe, Vinicius Junior
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមAtalanta(ទឹកដីកណ្តាល)
ក្រុម Atalanta មិនមានវត្តមានកីឡាករ Gianluca Scamacca និង Giorgio Scalvini ទាំងពីរនាក់កំពុងព្យាបាលរបួសរយៈពេលវែង។ ខ្សែបម្រើ Teun Koopmeiners កំពុងដំណើរការផ្ទេរក្លឹប ចំពេលមានការចាប់អារម្មណ៍ពី Juventus ហើយនិងមិនមានឈ្មោះចូលលេងនៅទីនេះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMusso; Djimsiti, Hien, Kolasinac; Zappacosta, Pasalic, Ederson, Ruggeri; Lookman, De Ketelaere; Retegui
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ៣:១ Atalanta
ប្រភព:whoscored &sportskeeda&sportsmole &ESPN

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]



