
ក្រុមអធិរាជស Real Madrid បានបញ្ចេញបញ្ជីឈ្មោះក្រុមរបស់ពួកគេសរុបទាំង២៣រូបសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Uefa Super Cup រវាងក្រុម្ចាស់ជើងឯក Uefa Champion League ទល់នឹងម្ចាស់ជើងឯក Europa League រដូវកាល ២០២៣-២០២៤ គឺ Atalanta ខណៈ ការប្រកួតនឹងត្រូវធ្វើឡើងនៅក្រុង Warsaw ប្រទេសប៉ូឡូញនៅថ្ងៃពុធ ទី ១៤ ខែសីហា ២០២៤ខាងមុខនេះវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ម៉ោងនៅក្នុងប្រទេសកម្ពុជាត្រូវនិងថ្ងៃពុធម៉ោង ៩យប់ម៉ោងនៅទ្វីបអឺរ៉ុប។
ជាមួយគ្នានេះផងដែរ Kylian Mbappe សមាជិកថ្មីដែលក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៥សម័យ មិនបានចំណាយប្រាក់សូម្បីដែល១ដុល្លាដើម្បីចុះហត្ថលេខានាំយកពីក្លឹបអ្នកមានបារាំង PSG អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃពុធ សម្រាប់ក្រុមរបស់ខ្លួន។
អ្នកចាំទី៖ Courtois, Lunin, Fran Gonzalez
ខ្សែការពារ៖ Carvajal, Militao, Alaba, Vazquez, Vallejo, Fran Garcia, Rudiger, Mendy, Jacobo
ខ្សែបម្រើ៖ Bellingham, Camavinga, Valverde, Modric, Tchouameni, Guler, Ceballos
ខ្សែប្រយុទ្ធ៖ Vini Jr., Mbappe, Rodrygo, Endrick, Brahim ។
ប្រភព:Tribuna

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



