

ក្រុមមាន់ខ្នាយមាសTottenham Hotspur បានបំពេញការចុះហត្ថលេខាខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Dominic Solanke ពី ក្រុមBournemouth ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៦៥ លានផោន។ មានន័យថាក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ នឹងត្រូវបង់ប្រាក់ជាលើកដំបូងចំនួន៥៥ លានផោនជាមួយនឹងទឹកប្រាក់បន្ថែម ១០ លានផោនសម្រាប់កីឡាករវ័យ ២៦ ឆ្នាំដែលបានចុះកិច្ចសន្យាគឺរហូតដល់ឆ្នាំ ២០៣០ ។

Solankeគឺជាសមាជិកទី៤ហើយសម្រាប់អ្នកចាត់ការទូទៅលោក Ange Postecoglou បន្ទាប់ពីកីឡាករខ្សែបម្រើស្លាបក្រុមកូរ៉េខាងត្បូងវ័យ ១៨ឆ្នាំ Yang Min-hyuk ទី២ ខ្សែបម្រើស៊ុយអ៊ែតវ័យ១៨ឆ្នាំ ពីក្រុមង Gagwon FC និងទី២កីឡាករ Lucas Bergvall ពីក្រុម Djurgarden ខណៈកីឡាករទី៣គឺ Archie Gray ខ្សែបម្រើការពារស្លាបស្តាំវ័យ១៨ឆ្នាំពីក្រុម Leeds United ។
សម្រាប់ Solanke ត្រូវបាន Tottenham សម្លឹងចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់ទៀត ចាប់តាំងពីប្រធានក្រុមអង់គ្លេស Harry Kane បានចាកចេញទៅ Bayern Munich កាលពីឆ្នាំមុន ខណៈ Solanke អតីតកីឡាករ Liverpool បានផ្ទេរទៅ Bournemouth ក្នុងតម្លៃ ១៩ លានផោនក្នុងឆ្នាំ ២០១៩។ Solanke ក៏បានបង្ហាញខ្លួនល្អបំផុតនៅរដូវកាលចាស់ ដោយស៊ុតបញ្ចូលទីបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៤២ លើក។
ប្រភព:BBC
វីដេអូ:

(បារាំង)៖ ម្ចាស់កំណត់ត្រាអ្នកស៊ុតបានច្រើនគ្រាប់ឱ្យជម្រើសជាតិមាន់គកបារាំង Olivier Giroud បានត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Ligue 1 វិញ ក្នុងក្លឹប Lille បន្ទាប់ពីចាកចេញពីក្លឹបអាមេរិក Los Angeles FC រួចមក។ ខ្សែប្រយុទ្ធជើងចាស់ ជាអតីតម៉ាស៊ីនរកគ្រាប់បាល់របស់បារាំង នៃកំណត់ត្រា ៥៧គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនចំនួន ១៣៧លើក។ ការវិលមកលេងនៅទឹកដីអឺរ៉ុប ក្រោយពេលឃ្លាតឆ្ងាយត្រឹមតែ១រដូវកាល Giroud បានព្រមព្រៀងចុះកិច្ចសន្យាតែ ១ឆ្នាំ ជាមួយ Lille បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកចុងក្រោយនៅ Major League Soccer ជាមួយ LAFC ក្នុងកម្មវិធី FIFA Club World Cup ២០២៥៕អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកលេងក្បាលមាន់គកបារាំង Giroud សម្រេចទៅរួមទ្រនំនៅក្លឹប League 1 មួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ BBC



