

អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola បានអះអាងថាគូប្រជែងដណ្តើមជើងឯកក្រខណ្ឌ Premier League របស់ពួកគេគឺក្រុមកាំភ្លើងធំ Arsenal បានកំពុងដុតដៃដុតជើងពង្រឹងកីឡាករនៅក្នុងក្រុម របស់ពួកគេសម្បើមណាស់នៅមុនរដូវកាលថ្មីនេះចាប់ផ្តើម។ការពិតវាមិនមានអ្វីចម្លែកនោះទេ ខណៈអតីតជំនួយការរបស់លោកគឺបច្ចុច្បន្នមានតួនាទីជាគ្រូបង្វឹក Arsenal លោក Mikel Arteta បានព្យាយាមធ្វើសព្វគ្រប់បែបយ៉ាង នៅមុនរដូវកាលថ្មីចាប់ផ្តើម ក្នុងគោលបំណងចង់លើកពាន EPL ជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ ២០០៣មក។ ទោះយ៉ាងណារដូវកាលចាស់ក្រុមលោកPep Guardiola នៅទីបំផុតបានយកឈ្នះ Arsenal ដោយគ្រងជើងឯក EPL ជាលើកទី៤រយៈពេល៥ឆ្នាំចុងក្រោយ នៅការប្រកួតសប្តាហ៏ទី៣៨(ថ្ងៃចុងក្រោយ)ដោយគម្លាតត្រឹមតែពីរពិន្ទុប៉ុណ្ណោះ ខណៈរដូវកាលចាស់ពួកគេក៏បានយកឈ្នះដោយគម្លាត៥ពិន្ទុ។
គួរកត់សម្គាល់ថាមុនរដូវបកាលថ្មី២០២៤-២០២៥ ចាប់ផ្តើម លោក Arteta បានបញ្ចប់ការផ្ទេរយកខ្សែការពារពហុជំនាញអាចប្រើប្រាស់ជើងឆ្វេង និង ស្តាំសញ្ជាតិអ៊ីតាលីអ៊ីតាលី Riccardo Calafiori មករួមក្រុម មុនពេលយកឈ្នះក្រុមជើងឯកអាល្លឺម៉ង់ Bayer Leverkusen ៤-១ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីៗនេះ។

ងាកមកក្រុមការពារតំណែងជើងឯកEPL គឺ Man.City បានឆ្លើយប្រាប់ពីឈ្មោះគូប្រជែងដណ្តើមពានដ៏មានសក្តានុពលរបស់ក្រុមគាត់នៅមុនការប្រកួត Community Shield ទល់និងជើងឯក FA Cup គឺ Man.Utd លោក Guardiola បានលើកឡើងថាៈ ខ្ញុំមានការព្រួយបារម្ភអស់រយៈពេលជាច្រើនឆ្នាំ (ជាមួយនឹងពួកគេ) ថាតើពួកគេល្អប៉ុណ្ណា ពីព្រោះជារៀងរាល់ឆ្នាំពួកគេកាន់តែប្រសើរឡើង។ខ្ញុំឃើញ Arsenal លេងក្នុងកម្រិតដូចគ្នាកាលពីរដូវកាលមុន ។ ខ្ញុំបានឃើញការប្រកួតរបស់ពួកគេជាមួយ Leverkusen ។ ពួកគេកំពុងលេងដោយភាពជឿជាក់ និង សាមគ្គីភាព។ ជារៀងរាល់ឆ្នាំ វាហាក់ដូចជាពួកគេកាន់តែផ្តល់ភាពលំបាកដល់ពួកយើងបន្តិចម្តងៗ។
ប្រភព:dailypost
វីឌេអូ:Arsenal vs Leverkusen( ប្រកួតមិត្តភាពនៅទឹកដី Emirate)

មួយរយៈចុងក្រោយនេះសារពត៌មានក្នុងស្រុកបានចុះផ្សាយពីទំនាក់ទំនងស្នេហាក្តៅគគុករវាងកីឡាករឆ្នើមវ័យក្មេង Lamine Yamal ជាមួយនារីដែលមានវ័យច្រើនជាងរូបគេដែលភាគច្រើនមិនតិចជាង១០ឆ្នាំនោះទេ។ ទោះយ៉ាងណារឿងរ៉ាវទាំងនេះមិនមែនជាចំនុចរសើបដែលក្លឹប Barcelona លើកយកមកនិយាយឡើយ តែផ្ទុយទៅវិញនាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានព្រមានថា ក្លឹបពួកគេមិនមែនយោគយល់គ្នា ត្រឹមតែមនោសញ្ចេតនាមិត្តភ័ក្តិនោះឡើយ ។លោក Deco បានលើកឡើងដូច្នេះខណៈក្លឹបជើងឯក La Liga កំពុងលើកឡើងពីការ ផ្លាស់ប្តូរដ៍មានសក្តានុពលសម្រាប់ Nico Williams ពីក្លឹប្រជែងលីកគឺ Athletic Bilbao ។ គួររំលឹកថា Williams បច្ចុប្បន្នមានវ័យ ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំជាមួយ Barcelona រួចហើយខណៈឥឡូវនេះកំពុងរង់ចាំការចរចារបញ្ចប់រវាងក្រុមទាំងពីរប៉ុណ្ណោះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនពូដូ! Wayne Rooney បង្ហើបឈ្មោះដៃគូប្រយុទ្ធដែលខ្លួនពេញចិត្តបំផុត (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់ និងធ្លាប់លេងអោយ Barcelona ព្រមទាំងក្រុមតោខៀវ Chelsea លោក Deco បន្ថែមថាៈ […]

