
(ព័រទុយហ្គាល់)៖ យោងតាមប្រភពសារព័ត៌មាន BBC បានឲ្យដឹងថា វីរបុរស និងជាខ្សែការពារក្រុមជម្រើសជាតិព័រទុយហ្គាល់ Pepe បានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់ ដោយបញ្ចប់អាជីពក្នុងវ័យ ៤១ឆ្នាំ។ គួរកត់សម្គាល់ថា Pepe គឺជាដៃគូ និងមិត្តដ៏ជិតស្និតជាមួយវីរបុរសឆ្នើម Cristiano Ronaldo ដោយពួកគាត់ទាំងពីរបានលេងជុំគ្នា តាំងតែពីនៅក្រុមអធិរាជស Real Madrid មកម្លេស។
ជាមួយគ្នានេះ គាត់ [Pepe] បានឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបជាមួយជម្រើសជាតិព័រទុយហ្គាល់មានដូចជា Euro ឆ្នាំ ២០១៦ និង UEFA Nation League ឆ្នាំ២០១៩ ដោយបានបង្ហាញខ្លួនសរុប ១៤១ដង សម្រាប់ព័រទុយហ្គាល់។ ដោយឡែកងាកមក លេងនៅ Real Madrid វិញគាត់បានឈ្នះ UCL ចំនួន ៣លើក ផងដែរ បន្ទាប់ពីស្នាក់នៅរយៈពេល ១០ឆ្នាំ នៅទីក្រុងម៉ាឌ្រីត និងបានបង្ហាញខ្លួនសរុប ៣៣៤ប្រកួត ជាមួយ Real Madrid។
គួរជម្រាបដែរថា Pepe បានថ្លែងអំណរគុណដ៏រំជួលចិត្តដល់អ្នកដែលបានជម្រុញ និងជួយគាត់ស្ទើរពេញមួយអាជីពរបស់គាត់នៅក្នុងវីដេអូរយៈពេលជាង ៣៣នាទី ដែលត្រូវបានបង្ហោះនៅតាមប្រព័ន្ធអ៊ីនធឺណិត៕
ប្រភព៖ BBC & Sky Sports

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



