
(អេស៉្បាញ)៖ យោងតាមប្រភពសារព័ត៌មានកីឡា BBC បានឲ្យដឹងថា ក្លឹបតោខៀវ Chlsea កំពុងនឹងធ្វើការលើកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអេស្ប៉ាញ Samu Omorodion ដែលផ្លាស់ពីក្លឹប Atletico Madrid។ ជាមួយគ្នានេះ ការលក់ Omorodion នឹងជួយបង្កើនថវិកា ក្នុងការទិញកីឡាករសញ្ជាតិអាហ្សង់ទីន Julian Alvarez ផងដែរ។
គួរជម្រាបផងដែរថា Omorodion ដែលមានវ័យ ២០ឆ្នាំ បានចូលរួមជាមួយ Atletico កាលពីរដូវក្តៅមុន បន្ទាប់ពីបានបង្ហាញខ្លួនលើកដំបូងក្នុងលីគ La Liga ឱ្យក្លឹប Granada ជាពេលវេលាដែលលោករកបានគ្រាប់បាល់ ក្នុងការប្រកួតទល់នឹងក្លឹប Real Madrid។ ទន្ទឹមនឹងនេះ Atletico ភ្លាមៗបានបញ្ជូនកីឡាករ Omorodion ទៅកាន់ក្លឹប Alaves ក្នុងលក្ខខណ្ឌខ្ចីជើង ជាទីកន្លែងដែលលោករកបាន ៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៥លើក កាលពីរដូវកាលមុន។ ស្របពេលបច្ចុប្បន្នលោកកំពុងលេងនៅឯព្រឹត្តិការណ៍ Olympics ហើយក៏អាចរកបាន ១គ្រាប់ ក្នុងជួយអេស្ប៉ាញទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



