
អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានសម្រេចចិត្តថា Vinicius Junior នឹងទទួលខុសត្រូវចំពោះការទាត់បាល់ប៉េណាល់ទីរបស់ពួកគេក្នុងរដូវកាលនេះ នេះបើយោងតាមគេទំព័រ Marca របស់អេស្បញបានចុះផ្សាយ ។ដូច្នេះមានន័យថាកីឡាករអន្តរជាតិខ្សបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលនឹងទាត់នាំមុខកីឡាករចំណូលថ្មី Kylian Mbappe និង Jude Bellingham ប៉ុន្តែទោះបីជាយ៉ាងណាតារាឆ្នើម និង ជាកាពីតែនក្រុម Mbappe ត្រូវបានអោយទទួលតួនាទីទាត់បាល់ហ្វ្រីឃីក បើទោះបីជារូបគេបានក្លាយជាទីចំណាប់អារម្មណ៏ខ្លាំងបំផុតក្រោយពីបានផ្លាស់ទៅកាន់ក្លឹបជើងឯក La Liga នៅរដូវកាលនេះក៏ដោយ ។
គួររំលឹកថា Vinicius បានបង្ហាញទម្រង់លេងល្អបំផុតនៅរដូវកាលចាស់ជាមួយការស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ និង Assist ១១លើកក្នុងការប្រកួតសរុប ៣៩ដង ខណៈកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានចាត់ទុកជាបេក្ខភាពប្រជែងពានបាល់មាស( Ballon d’Or) នៅឆ្នាំ២០២៤នេះផងដែរ។
ប្រភព:Dailypost
video:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



