

(អេស៉្បាញ)៖ យោងតាមអ្នកសារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា ខ្សែបម្រើឆ្នើម Conor Gallagher របស់ក្លឹបតោខៀវ Chelsea បានទទួលយកសំណើរទឹកប្រាក់ ៣៣លានផោន ដោយផ្លាស់ទៅក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid កាលពីសប្តាហ៍មុន ដែលនេះជាការបញ្ចប់ការរួមរស់អស់រយៈពេល ១៨ឆ្នាំ ជាមួយក្លឹបតោខៀវ។

រំលឹកផងថា ខ្សែបម្រើមានវ័យ ២៤ឆ្នាំសញ្ជាតិអង់គ្លេស Conor Gallagher ធ្លាប់បានលេងជាមួយ Chelsea ក្នុងឈុតធំបានចំនួន ៣រដូវកាលរកបាន ១០គ្រាប់ ពីការលេង ៩៥ប្រកួត និងបានចេញទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Charlton Athletic, Swansea City, West Bromwich Albion និង Crystal Palace រកបាន ៨គ្រាប់ ក្នុងលីគកំពូលអង់គ្លេស រដូវកាល២០២១-២២ ។
កិច្ចព្រមព្រៀងនេះបានកើតឡើងក្រោយពីក្លឹប Chelsea ធ្លាប់បានដាក់សំណើកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ថែមនិងជម្រើសបន្ថែមមួយឆ្នាំទៀតជាមួយ Conor Gallagher ដ្បិតមិនត្រូវបានមានការពេញចិត្តពីសំណាក់កីឡាករនោះទេ ហើយក្លិបក៏សម្រេចព្រមព្រៀងជាមួយក្លិបក្រៅស្រុក ជាជាងការលក់កីឡាករូបនេះទៅកាន់ក្លិបគូប្រជែងក្នុងលីគ ៕
ប្រភព៖ BBC

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


