
(បរទេស)៖ ហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់មនុស្សយន្ត Erling Haaland ទៅចូលរួមជាមួយ Manchester City ជាជាង Real Madrid ត្រូវបានបង្ហាញ។ នៅពេលដែលតារាឆ្នើមរបស់ន័រវេស Haaland រូបនេះបានសម្រេចចិត្តចាកចេញពី Borussia Dortmund ដោយកាលនោះមានក្លឹបជាច្រើននៅជុំវិញទ្វីបអឺរ៉ុបបានដេញថ្លៃ ដើម្បីទាក់ទាញខ្សែប្រយុទ្ធដ៏មុចស្រួចរូបនេះទៅរួមក្លឹបរបស់ពួកគេ។
ជាមួយគ្នានោះភ្នាក់ងាររបស់ Haaland គឺអ្នកនាង Rafaela Pimienta បានរៀបរាប់ពីហេតុផលដែលនៅពីក្រោយការផ្ទេររបស់ Haaland ទៅកាន់កីឡដ្ឋាន Etihad ជំនួសឱ្យការចុះហត្ថលេខាសម្រាប់ក្លឹបយក្សអេស្ប៉ាញ La Liga គឺ Real Madrid ។ Pimienta បានប្រាប់ Diario AS ថា «គាត់មកពីគ្រួសារបាល់ទាត់ដែលអ្នកស្គាល់។ ឪពុករបស់គាត់ ធ្លាប់ប្រកដអាជីពនៅទីនោះម្តងហើយ អ្នកក៏បានដឹងអំពីវា ដូច្នេះគាត់ធំឡើងនៅជុំវិញទីនោះ ហើយអ្នកក៏ធ្លាប់បានឃើញរូបថតគាត់នៅក្មេងជាមួយនឹងអាវ Manchester City ផងដែរ។ ដូច្នេះខ្ញុំគិតថា វាជារឿងផ្ទាល់ខ្លួនរបស់គាត់ ហើយម្យ៉ាងទៀតខ្ញុំគិតថាគាត់ក៏ចង់ទទួលបានបទពិសោធន៍នៅ Premier League ផងដែរ»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



