Close
ads Featured-Image
មកមួយទៀតហើយ! ក្លឹបគូប្រជែង EPL ចង់បាន Julian Alvarez ទៅរួមក្រុម (មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមកាំភ្លើងធំArsenal កំពុងបង្កើនការយកចិត្តទុកដាក់របស់ពួកគេក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធពីក្រុមគូប្រជែងគឺមេឃខៀវ Man City គឺខ្សែប្រយុទ្ធ Julian Alvarez មករួមក្រុម នេះបើយោងតាមប្រភពពីគេហទំព័រ Mirror បានចុះផ្សាយ ។ សម្រាប់ការចង់លេងអោយបានទៀងទាត់ជាគោលបំណងធំ និង ក្រោយពីជួបរឿងដ៏គួរអោយខកចិត្តនេះកើតមានឡើងសម្រាប់កីឡាករអន្តរជាតិអាហ្សង់ទីន ជាមួយលោក Pep Guardiola ដោយសារតែរូបគេមិនអាចប្រជែងជម្រើស១១នាក់ដំបូងឈ្នះកីឡាករ Erling Haaland បាន ។ មើលឃើញឱកាសដ៍ល្អដូច្នេះហើយទើបអតីតជំនួយការគ្រូបង្វឹកMan.City បច្ចុប្បន្ន ជាគ្រូបង្គោលក្រុម Arsenal លោក Mikel Arteta កំពុងពិចារណាឆ្មក់ផ្ទេរយកកីឡាករដ៏មានសក្តានុពលរូបនេះពីអតីតក្លឹបរបស់គាត់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal Transfer News Today: Julian Alvarez BOMB, Fabrizio Romano announces TWIST, Mikel Merino says NO | FootballTransfers.com

ads

Arsenal Eye Julian Alvarez Transfer in Major U-Turn

Manchester City put quality attacker up for sale with Arsenal keen - now. arsenal

ផ្ទុយទៅវិញក្រុម Man. City ដែលជាអាណាព្យាបាល ក៏មិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេចាកចេញក្នុងតម្លៃក្រោម៨០លានផោននោះទេ ដូច្នេះវាជាតម្លៃមួយដែល Arsenal អាចនឹងចរចារការទាមទាររបស់ពួកគេ។ទោះយ៉ាងណា Arsenal ក៏មិននៅស្ងៀមដែរ ដោយពួកគេកំពុងដំណើរការប្រមែប្រមូលថវិកាពីការត្រៀមលក់ Eddie Nketiah និង Reiss Nelson ជាដើមខណៈពួកគេទើបតែលក់ Emile Smith Rowe ទៅ Fulham ជាផ្លូវការណ៏កាលពីពេលថ្មីៗនេះក្នុងតម្លៃ៣៤លានផោន។ សម្រាប់ Arsenal មុនរដូវកាលថ្មីចាប់ផ្តើម ពួកគេនៅមិនទាន់បានទិញយកខ្សែប្រយុទ្ធថ្មីនៅឡើយទេ ខណៈគ្រូបង្វឹកសញ្ជាតិអេស្បាញអាចត្រៀមដាក់Kai Havertz លេងក្នុងតួនាទីលេខ៩នៅតំបន់ប្រយុទ្ធនារដូវកាលថ្មី។សម្រាប់រយៈពេលចុងខែកក្ដដា ២០២៤កន្លងទៅ មានក្លឹបធំៗដែលបានបង្ហាញការចាប់អារម្មណ៏Alvarez ទី១គឺ At.Madrid និង ទី២គឺក្រុមតោខៀវ Chelsea រួចហើយគិតមកដល់ថ្ងៃនេះក្រុមទាំងពីរក៏បានស្ងាត់ពត៌មានទៅវិញ។

ប្រភព:Tribuna ដកស្រង់ពី The Mirror
វីដេអូ:គ្រាប់បាល់ Alvarez រដូវកាល ២០២២-២០២៣

វីដេអូ:គ្រាប់បាល់ Alvarez រដូវកាល ២០២៣-២០២៤

អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031