Man City រងពិន័យសាច់ប្រាក់ ២លានផោន ក្រោយពន្យារពេលប្រកួតដល់ទៅ ២២លើក
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបមេឃខៀវ Manchester City ត្រូវពិន័យជាទឹកប្រាក់ចំនួន ២.០៩លានផោន សម្រាប់ការចេញយឺតយ៉ាវម្តងហើយម្តងទៀតទាំងការចាប់ផ្តើមនៃការប្រកួតតង់ទី១ និងចូលដល់តង់ទី២ ជាច្រើនដង។ ទន្ទឹមនឹងនេះ ក្លឹបបានទទួលស្គាល់ថាពួកគេបានបំពានច្បាប់ Premier League រហូតដល់ទៅ ២២ដង នេះបើតាមសារព័ត៌មាន BBC ចុះផ្សាយនាថ្ងៃនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរបញ្ជាក់ផងដែរថា ក្របខណ្ឌ Premier League បានអះអាងថា Man City ក្លឹបបានសុំទោសចំពោះការបំពានច្បាប់នេះ។ រំលឹកដែរថា Man City ធ្លាប់បានពន្យារពេលចាប់ផ្តើមចំនួន ៨លើក កាលពីរដូវកាល ២០២២/២៣ ហើយត្រូវបានពិន័យជាប្រាក់ ៣៩០,០០០ផោន ផងដែរ៕

ប្រភព៖ BBC
អត្ថបទទាក់ទង
6 months ago .
138 Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
6 months ago .
161 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
6 months ago .
159 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
7 months ago .
128 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
