

(អង់គ្លេស)៖ ក្លឹបតោខៀវ Chelsea បានទទួលយកការដេញថ្លៃពីក្លឹបយក្សអេស៉្បាញ Atletico Madrid សម្រាប់ខ្សែបម្រើឆ្នើម Conor Gallagher បន្ទាប់ពីគាត់បានច្រានចោលការបន្តកិច្ចសន្យាថ្មីជាមួយតោខៀវកាលពីខែមិថុនាកន្លងទៅ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះ។

គួរជម្រាបដែរថា កីឡាករអន្តរជាតិអង់គ្លេស ដែលមានអាយុ ២៤ឆ្នាំ បច្ចុប្បន្ននេះអាចចរចារលក្ខខណ្ឌផ្ទាល់ខ្លួន បន្ទាប់ពីការដេញថ្លៃប្រហែល ៣៣លានផោន ត្រូវបានយល់ព្រម។ មិនតែប៉ុណ្ណេាះ Gallagher នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃនៅរដូវកាលក្រោយនេះផងដែរ ខណៈដែលរូបគាត់ធ្លាប់មានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Tottenham, West Ham និង Everton ៕
ប្រភព៖ BBC

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


