Close
ads Featured-Image
ស្ងាត់ៗ! Real Madrid នាំមុខក្លឹបធំៗលើការចុះហត្ថលេខាកីឡាករ River Plate ម្នាក់នេះ(មានវីឌេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹបអធិរាជស Real Madrid កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាករវ័យក្មេងសញ្ជាតិអាហ្សង់ទីន Franco Mastantuono ពីក្លឹបយក្ស River Plate យោងប្រភពពី The Athletic បានចុះផ្សាយ។ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប និងជាជើងឯក La Liga ជាក្រុមដែលកំពុងនាំមុខក្នុងការចុះហត្ថលេខាកីឡាករវ័យ ១៦ ឆ្នាំដែលកំពុងទទួលបានការចាប់អារម្មណ៍ពីក្រុមធំៗជាច្រើននៅអឺរ៉ុបដូចជា Chelsea និង Barcelona ជាដើម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

The 'Endrick Formula' in Action: Real Madrid offer €25m for the 'Pearl of Argentina' - Yahoo Sports

ads

ទោះជាយ៉ាងណា River Plate បានដាក់តម្លៃខ្លួនMastantuono ៤៥លានយូរ៉ូ និង អាចកើនលើសរហូតដល់ទៅ ៥០លាន អឺរ៉ូនៅកំលុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការ។មានន័យថាទោះបីជា រូបគេមានវ័យត្រឹមតែ ១៦ ឆ្នាំប៉ុន្តែ Real Madrid នៅតែអាចអាចចុះហត្ថលេខា Mastantuono មុនពេលគាត់ឈានចូលវ័យ ១៨ ឆ្នាំ ខណៈដែលគាត់មានលិខិតឆ្លងដែនអ៊ីតាលី ហើយអាចលេងបានសម្រាប់ក្លឹបនៅទូទាំងទ្វីបអឺរ៉ុប។សម្រាប់ដំណើរការចុះហត្ថលេខានេះផងដែរក្រុមលោក Carlo Ancelloti និងធ្វើឡើងស្រដៀងគ្នាទៅនឹងអ្វីដែលពួកគេបានចុះហត្ថលេខា Endrick ដែលទើបតែបង្ហាញខ្លួនជាផ្លូវការណ៏អោយក្រុមនោះ។

Who is Franco Mastantuono: Real Madrid set to sign latest super talent | Transfermarkt

Mastantuno ត្រូវបានចាត់ទុកថាជាខ្សែបម្រើដ៍មានទេពកោសល្យម្នាក់ដែលមានបច្ចេកទេសស៊ុតបញ្ចូលទីរយៈចម្ងាយឆ្ងាយដ៏គួរឱ្យចាប់អារម្មណ៍ និង រហ័ស ជាមួយភាពវៃឆ្លាតនៃការគ្រប់គ្រងបាល់ ។ បង្ហាញខ្លួនអោយក្រុមឈុតធំបាន២១លើកនិង ស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និង Assist បាន១លើក។ Mastantuno ក៏បានបង្ហាញខ្លួនអោយក្រុមU-១៧អាហ្សង់ទីនផងដែរ។
ប្រភព:Tribuna

វីដេអូ:

No posts