

អង្គរក្សផ្ទាល់ខ្លួនរបស់កំពូលខ្សែប្រយុទ្ធស្លាប Lionel Messi គឺលោក Yassine Cheuko បានបើកទម្លាយពាក្យសម្តីមួយចំនួនដែលគ្រូបង្វឹកក្រុមអាហ្សង់ទីនបានប្រាប់រូបគេក្រោយពីកំពូលខ្សែប្រយុទ្ធស្លាបរូបនេះ បានឈ្នះពានបាល់មាសជាលើកទី៨ Ballon d’Or នៅឆ្នាំ ២០២៣ ។Cheuko មានសញ្ជាតិអាមេរិកបានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំមិនភ្លេចពាក្យសម្ដីដ៏មានន័យរបស់ Messi ទេគាត់បានហៅខ្ញុំថាអង្គរក្សដ៏ល្អបំផុតខណៈពេលយើងបានធ្វើដំណើរ ដោយយន្តហោះក្រោយពីការប្រគល់ពានរង្វាន់បាល់មាស Ballon d’Or កាលពីឆ្នាំ២០២៣។

Cheuko បន្តថាៈ Messi មិនបានចាត់ទុកខ្ញុំត្រឹមតែជាអង្គរក្សរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តម្នាក់ដ៏យល់ចិត្តផងដែរ។ គាត់បាននិយាយទៅកាន់កូនប្រុស និងប្រពន្ធរបស់គាត់ថា អ្នកក៏ជាអ្នកឈ្នះ Ballon d’Or ដែរគឺក្នុងនាមអង្គរក្សល្អបំផុត។ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាផ្នែកមួយនៃគ្រួសាររបស់គាត់ដូច្នេះដេរ ហើយខ្ញុំព្យាយាមយ៉ាងខ្លាំងដើម្បីការពារគាត់មិនត្រឹមតែរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏នៅផ្នែកផ្លូវចិត្តផងដែរ ពីព្រោះគាត់ជឿជាក់លើខ្ញុំច្រើន ហើយពឹងផ្អែកលើខ្ញុំ ជាពិសេសគឺគាត់មានចរិករាក់ទាក់ណាស់។
គួររំលឹកថា Messi បានប្រជែងឈ្នះពានកីឡាករលេងល្អបំផុតរបស់ពិភពលោក Ballon d’Or ឆ្នាំ ២០២៣ ដោយនាំមុខ Erling Haaland និង Kylian Mbappe ។
ប្រភព:Dailypost

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


