
ខណៈពេលដែលក្រុម Real Madrid ត្រៀមធ្វើដំណើរទៅធ្វើការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលក្របខណ្ឌ La Liga ២០២៤-២០២៥ របស់ពួកគេកីឡាករខ្សែបម្រើស្លាប Rodrygo Goes បានឆ្លៀតពេលវិស្សមកាលរបស់ខ្លួនមុនពេលចូលរួមជាមួយមិត្តរួមក្រុមក្នុងការប្រកួតនៅទឹកដីសហរដ្ឋអាមេរិក ខណៈកីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានវិលត្រលប់ទៅលេងមាតុភូមិ និងបានធ្វើដំណើរទៅកាន់តំបន់ Osasco នារដ្ឋSao Paulo ប្រទេសប្រេស៊ីល ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយបងប្អូន និង អ្នកគាំទ្រសម្រាប់ទីកន្លែងដែលរូបគេបានធំដឹងក្តី និងរៀនលេងបាល់ទាត់ជាលើកដំបូងនោះ។
កីឡាករបច្ចុប្បន្នមានវ័យ២៣ឆ្នាំ Rodrygo បានចំណាយពេលមួយថ្ងៃរបស់គាត់ដើម្បីចុះហត្ថលេខាល ថតរូប និងបានបញ្ចេញសមត្ថភាពទាត់បាល់ជាមួយក្មេងៗក្នុងតំបន់នោះ ដោយទទួលបានការទទួលស្វាគមន៍ដ៏កក់ក្តៅ និងរាក់ទាក់បំផុតមិនគួរឱ្យជឿ។
កាលវិភាគប្រកួតមិត្តភាពធំៗសម្រាប់ក្រុមលោក Carlo Ancelloti មានដូចជាៈ
១.ថ្ងៃទី ៣១ កក្កដា ២០២៤ ប្រកួតជាមួយក្លឹប AC.Milan នៅរដ្ឋ Chicago
២.ថ្ងៃទី ៣សីហា ២០២៤ ប្រកួតជាមួយ FC Barcelona នៅក្រុង New York
៣.និងថ្ងៃទី ៦សីហា ២០២៤ ប្រកួតជាមួយ Chelsea នៅក្រុង Charllote
ប្រភព:90min & Tribuna

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



