Close
Sponsor ads Featured-Image
ក្តៅៗ! Chelsea ទិញបានកីឡាករវ័យក្មេង ២ រូបត្រៀមប្រកួតប្រជែងរដូវកាលថ្មី (មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមតោខៀវ Chelsea បានបញ្ចប់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកអ្នកចាំទី Filip Jørgensen វ័យ២២ឆ្នាំ ពីក្លឹប Villarreal មកកាន់ទឹកដី Stamford Bridge យោងតាមអ្នកជំនាញផ្នែកទីផ្សារ ដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano នៅថ្ងៃសៅរ៏នេះបានឱ្យដឹងថាៈក្លឹបដែលមានមូលដ្ឋាននៅរាជធានីក្រុងឡុងដ៏ នឹងចំណាយប្រាក់ ២៤.៥ លានអឺរ៉ូទៅឱ្យ Villarreal សម្រាប់អ្នកចាំទីសញ្ជាតិដាណឺម៉ាករូបនេះជាមួយការត្រៀមផ្តល់កុងត្រារយៈពេលយូរ។សម្រាប់គ្រូបង្វឹកថ្មី​ Chelsea បច្ចុប្បន្នលោក Enzo Moresca បានមើលឃើញថា អ្នកចាំទីអេស្បាញ Sanchez អតីតអ្នកចាំទី Brighton ហាក់នៅមានកម្រិតក្នុងការលេង ក្រោយពីចូលលេងប្រកួតមិត្តភាពកំដៅសាច់ដុំបានត្រឹមស្មើក្រុម Wrexham ក្នុងលទ្ធផល២ទល់និង២។ដូច្នេះទើបរូបលោកចង់បាន កីឡាករ U-២៣ សញ្ជាតិដាណឺម៉ាករូបនេះមករួមក្រុមដើម្បីប្រជែងតំណែងដៃទី២ពិតប្រាកដ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

LCFC Appoint Maresca As Manager

ads

Chelsea in final stages of Jorgensen deal, improved proposal being discussed with Villarreal: Romano - Football | Tribuna.com

ប្រភពខាងលើបន្តថា Chelsea ក៏និងត្រៀមបញ្ចប់ការផ្ទេរយកកីឡាករខ្សែការពារ Aaron Anselminino សញ្ជាតិអាហ្សង់ទីនបច្ចុប្បន្នមានវ័យ១៩ឆ្នាំនឹងចូលរួមជាមួយ Chelsea ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ស្របពេលកីឡាករក្លឹប Boca Junior នឹងធ្វើដំណើរមកកាន់ចក្រភពអង់គ្លេសនៅថ្ងៃចន្ទស្អែកនេះដើម្បីត្រៀមដំណើរការបញ្ចប់ការផ្ទេរជាផ្លូវការណ៏។Chelsea transfers: Blues set to beat Man Utd and Real Madrid to £15m star as arrival date revealed

ប្រភព:BBC

វីដេអូ:អ្នកចាំទី Filip Jørgensen

វីដេអូ:ខ្សែការពារ Aaron Anselminino

អត្ថបទទាក់ទង