
ខ្សែការពារក្លឹប Bologna កីឡាករ Riccardo Calafiori បានកំនត់កាលវិភាគហោះហើរទៅកាន់ចក្រភពអង់គ្លេសនៅថ្ងៃសុក្រនេះដើម្បីត្រៀមពិនិត្យសុខភាពជាមួយក្លឹបកាំភ្លើងធំ Arsenal មុនបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Emirate Stadium ក្នុងតម្លៃកំនត់ត្រាផ្ទេរប្រមាណ៥០ លានអឺរ៉ូ យោងការចុះផ្សាយរបស់អ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានលើកឡើង។គួរកត់សម្គាល់ថាកីឡាករអន្តរជាតិអ៊ីតាលីបានបង្ហាញទម្រង់ដ៏ល្អ នៅព្រឹត្តការណ៏ Euro ២០២៤ និងត្រៀមចូលរួមជាមួយក្រុមលោក Mikel Arteta សម្រាប់ការប្រកួតប្រកួតកំដៅសាច់ដុំត្រៀមបើករដូវកាលរបស់ពួកគេនៅអាមេរិកនាថ្ងៃសៅរ៏ជាមួយ Man.Utd។
គួរកត់សម្គាល់ថាអ្នកគាំទ្រក្រុម Arsenal បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការបញ្ចប់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារដែលមានសមត្ថភាពអាចលេងតួនាទីការពារកណ្តាល និង ការពារស្លាបឆ្វេងរូបនេះមកកាន់ក្របខណ្ឌ Premier League បន្ទាប់ពី Calafiori បានបង្ហាញពីបំណងចង់ចូលរួមជាមួយ Arsenal កាលពីដើមខែកក្កដា ជាមួយការដាក់ដេញថ្លៃតម្លៃ៤៥លានយូរ៉ូជាលើកទី១ ប៉ុន្តែត្រូវបាន Bologna បដិសេធ។
ប្រភព:Dailypost
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible
