Close
Featured-Image
ពិតជាមិនធម្មតា! លោក Jose ឆ្មក់បានខ្សែប្រយុទ្ធឆ្នើមម្នាក់ ដោយផ្តល់កុងត្រា៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(ទួរគី)៖ គ្រូបង្វឹកក្លឹប Fenerbahce លោក Jose Mourinho បានបញ្ចុះបញ្ចូលនឹងឆ្មក់យកបានខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក Youssef En-Nesyri ដោយផ្ទេរពីក្លឹបអេស៉្បាញ Sevilla ក្នុងតម្លៃខ្លួនប្រមាណ ២០លានអឺរ៉ូ ជាមួយនឹងការផ្តល់ជូននូវកិច្ចសន្យាកុងត្រារយៈពេល៥ឆ្នាំ ។ ការចុះហត្ថលេខាផ្លូវការនេះ ធ្វើឲ្យគាត់បង្កើតបាន​កំណត់ត្រា​ថ្មី​មួយផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

គួរកត់សម្គាល់ថា កីឡាករវ័យ ២៧ឆ្នាំ បានចំណាយពេលអាជីពរបស់ខ្លួន នៅក្នុងប្រទេសអេស្ប៉ាញ ដោយបានរួមទ្រនំជាមួយក្លឹប Sevilla ដោយផ្លាស់ពីក្លឹប Leganes ក្នុងអំឡុងឆ្នាំ២០២០ និងរកបាន ៥១គ្រាប់ ក្នុងការប្រកួត ១៤៣លើក នៅ La Liga ហើយក៏បានជួយឱ្យក្លឹបឈ្នះពានរង្វាន់ Europa League ចំនួន ២លើក ផងដែរ។

En-Nesyri header gives Morocco 1-0 halftime lead over Portugal | Reuters

ជាមួយគ្នានេះ En-Nesyri រកបាន ២០គ្រាប់ ក្នុងចំណោម ៧៣ប្រកួត សម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុក និងចូលលេងចំនួន ៤លើកផងដែរក្នុងព្រឹត្តិការណ៍ African Cup of Nations។ គួរជម្រាបផងដែរថា Fenerbahce បានបញ្ចប់ក្នុងតំណែងជើងឯករងនៅលីគ Turkish Super Lig កាលពីរដូវកាលមុន៕

Image

Transferts: Youssef En-Nesyri à Fenerbahçe pour 4 ans (médias espagnols) , H24info

ប្រភព៖ SPORTbible & CNA

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ)
featured image

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង