Close
Featured-Image
Tottenham កៀកនឹងចែចូវបានខ្សែប្រយុទ្ធស្លាបកូរ៉េខាងត្បូងម្នាក់ ដែលមានអាយុទើបតែ១៨ឆ្នាំប៉ុណ្ណេាះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspurs កំពុងតែខិតជិតក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបស្តាំ Yang Min-hyuk ពីក្រុម Gangwon FC ដែលលេងនៅលីគ K League របស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនាថ្ងៃព្រហស្បតិ៍នេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Yang Min-hyuk 양민혁 - The Next Son - Skills, Goals & Assists ᴴᴰ

ទន្ទឹមនឹងនេះ កីឡាករវ័យ ១៨ឆ្នាំ ត្រូវបានរំពឹងថានឹងបញ្ចប់ការផ្ទេរទៅកាន់ Spurs នៅពេលដែលក្លឹបនឹងត្រូវលេងប្រឈមមុខនឹងការប្រកួតនៅ K League XI នៅកីឡដ្ឋាន Seoul World Cup ក្នុងប្រទេសកំណើតរបស់គាត់នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយឡែក Min-hyuk ដែលជាយុវជនកូរ៉េខាងត្បូងស៊ុតបញ្ចូលទីបាន ៧គ្រាប់ ក្នុងចំណោម ២៤ប្រកួត សម្រាប់ក្រុម Gangwon ហើយបានក្លាយជាអ្នកស៊ុតបញ្ចូលទីនៅ K League មានវ័យក្មេងបំផុតចាប់តាំងពីឆ្នាំ២០១៣។

Coach Hiddink, who met in the Netherlands, confessed, "During the 2002 | SportsChosun

គួរបញ្ជាក់ផងដែរថា Min-hyuk មានតួនាទីលេងនៅតំបន់ប្រយុទ្ធស្លាបស្តាំដ៏មានសក្តានុពលដូចទៅនឹងរៀមច្បង Son Heung-min ដែលជាប្រធានក្រុម Tottenham ផងដែរ៕

Tottenham Segera Rekrut Penerus Son, Wonderkid Korea Paling Menjanjikan - Pojok Satu

ប្រភព៖ BBC

អត្ថបទទាក់ទង