
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា អ្នកចាត់ការទូទៅក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយអះអាងថា ខ្សែបម្រើឆ្នើមដ៏មានសក្តានុពល Kevin de Bruyne គឺស្នាក់នៅក្លឹបបន្ត បើទោះបីជារូបគាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ។
គួរកត់សម្គាល់ថា អ្នកគាំទ្រ Man Utd បានបង្ហាញអារម្មណ៍អស់ទុក្ខកង្វល់ និងសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានឮនៅដំណឹងមួយនេះ។ ទន្ទឹមនឹងនេះ ខ្សែបម្រើសញ្ជាតិបែលហ្សិក ដែលមានវ័យ ៣៣ឆ្នាំ នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Man City ដោយកាលពីខែមុន គាត់បានពិចារណាលើសំណើរពីសំណាក់ក្លឹបនៅ Saudi Pro-League ជាមួយនឹងកញ្ចប់ទឹកប្រាក់ដ៏ធំសម្បើម។
ជាមួយគ្នានេះ De Bruyne និងលោក Pep បានឈ្នះពានរង្វាន់ធំៗចំនួន ១៧ រួមគ្នានៅ Man City ខណៈក្លឹបនឹងត្រូវប្រកួត Premier League ដំបូងជាមួយ Chelsea នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



