Close
Featured-Image
មិនមែន Cristiano Ronaldo ! Villa ជ្រើសយកកីឡាកររូបនេះល្អបំផុតបន្ទាប់ពី Lionel Messi (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក David Villa បានជ្រើសរើសអតីតមិត្តរួមជាតិលោក Fernando Torres ជំនួសអោយ Cristiano Ronaldo ក្នុងនាមជាជាកីឡាករដែលលេងល្អបំផុត ។សមាជិក​ជ័យលាភី Euro ២០០៨ និង World Cup ២០១០ របស់ក្រុមគោជល់អេស្បាញក៏បានជ្រើសយកឈ្មោះកំពូលខ្សែប្រយុទ្ធ Lionel Messi ជាកីឡាករដ៏អស្ចារ្យបំផុតផងដែរ។ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេខណៈ Villa បានចាត់ទុកមិត្តរួមជាតិអតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool បច្ចុប្បន្ន Torres ជាគ្រូបង្វឹកយុវជនថ្នាលក្រុម At.Madrid ជាកីឡាករដែលមានសមត្ថភាពល្អជាងវីរបុរសព័រទុយហ្គាល់គឺCristiano Ronaldo ដោយសារមូលហេតុសំខាន់គឺពួកគេទាំងពីរធ្លាប់លេងអោយក្រុមជម្រើសជាតិរួមគ្នាចំនួន៥៥ដងនោះ។ សម្រាប់ Torres ក៏បានជួយអោយក្រុមជម្រើសជាតិអេស្បាញឈ្នះពាន Euro ២សម័យកាលជាប់គ្នាពោលគឺនៅឆ្នាំ២០០៨ និង ២០១២ ព្រមទំាង World Cup ២០១០។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

EuroFoot on X: "🔴⚪️ Fernando Torres' Atléti u19 side beat rivals Real Madrid 2-1 over the weekend! They are 1st in the league: 9 games played, 7 wins, 1 draw, 1 loss. ✨ https://t.co/jB56aHjNuq" / X

Villa - Torres will hit form | Football News | Sky Sports

David Villa, not Neymar or Suarez, was Messi's greatest strike partner | Goal.com

Lionel Messi to return to Barcelona – and he could face Cristiano Ronaldo! Plans revealed for anniversary match featuring Inter Miami superstar, CR7, David Beckham & Ronaldinho | Goal.com UK

Villaបច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ GOAL ថា : គាត់ [Messi] គឺ​ល្អ​បំផុតជាងគេ។ ប៉ុន្តែ Villa បានឆ្លើយបញ្ជាក់ផងដែរថា Torres មិនខឹងនិងរូបលោកនោះទេ នៅពេលដែលគាត់ជ្រើសយកប្រធានក្រុមអាហ្សង់ទីន យ៉ាងដូច្នេះនោះ។ Villa បន្ថែមធៈ Messi បានបង្ហាញសមត្ថភាពល្អបំផុតមិនគួរអោយជឿជាក់ស្តែងគឺការឈ្នះពានបាល់មាស (Ballon d’Or) ចំនួន ៨ ដង។ជាមួយគ្នានេះ​ដែរ Messi ទើបតែជួយអោយអាហ្សង់ទីនឈ្នះពាន Copa America ពីរសម័យកាលជាប់គ្នា និង​ជើងឯកបាល៉ទាត់ពិភពលោកនៅឆ្នាំ ២០២២ នៅប្រទេសកាតាផងដែរ។

ប្រភព:dailypost

វីដេអូ: Villa & Torres

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
No posts