ក្រោយ Man City បដិសេធមិនលក់ Ederson ! Al Nassr ត្រៀមចុះហត្ថលេខាលើអ្នកចាំទីម្នាក់នេះវិញ
ទំហំអក្សរ
តូច
ធំ
(អារ៉ាប៊ីសាអូឌីត)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងឲ្យដឹងថា ក្លឹប Al Nassr ដែលតារាឆ្នើម Cristiano Ronaldo កំពុងប្រកបអាជីពបច្ចុប្បន្ន បានយល់ព្រមចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិប្រេស៊ីល Bento ដែលផ្ទេរពីក្លឹប Athletico Paranaense ក្នុងតម្លៃខ្លួនត្រឹម ១៨លានអឺរ៉ូ ខណៈខិតជិតដល់កិច្ចព្រមព្រៀងផ្លូវការហើយរវាងភាគីសងខាង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរជម្រាបដែរថា កិច្ចសន្យានេះកើតឡើង បន្ទាប់ពីក្លឹប Al Nassr ត្រូវបានបដិសេធលើការដេញថ្លៃតម្លៃ ៣០លានអឺរ៉ូ លើអ្នកចាំទី Ederson ដោយក្លឹប Man City ទាមទារតម្លៃខ្លួនប្រមាណ ៦០លានអឺរ៉ូ។
គួរបញ្ជាក់ផងដែរថា អ្នកចាំទីប្រេស៊ីលវ័យ ២៥ឆ្នាំ កំពុងធ្វើដំណើរទៅធ្វើតេស្តសុខភាព និងចុះកិច្ចសន្យាសម្រេចជាមួយ Al Nassr ដែលធ្វើឡើងនៅប្រទេសព័រទុយហ្គាល់នាពេលខាងមុខឆាប់ៗនេះ៕

ប្រភព៖ Fabrizio Romano
អត្ថបទទាក់ទង
6 months ago .
563 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម
7 months ago .
607 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម
7 months ago .
2K Views
ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix
7 months ago .
356 Views
មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs
