
ក្លឹប Manchester City បានបដិសេធសំណើរពីក្លឹប Al-Nassr ដែលមានតម្លៃ២៥លានផោនក្នុងការដេញថ្លៃយកអ្នកចាំទី Ederson ដែលបានផ្ទេរទៅកាន់ទឹកដី Etihad តាំងពីឆ្នាំ២០១៧។ Al Nassr មានកីឡាករឆ្នើមៗ ពីតំបន់អឺរ៉ុបមួយចំនួនរួចមកហើយដូចជា Cristiano Ronaldo, Sadio Mane, ជាដើម ខណៈបច្ចុប្បន្នពួកគេក៏កំពុងសម្លឹងមើលការយកអ្នកចាំទីឆ្នើម Ederson ម្នាក់ទៀតផងដែរ។
យ៉ាងណាមិញបច្ចុប្បន្ន Ederson នៅសល់កុងត្រាមរយៈពេល២ឆ្នាំទៀតជាមួយនឹងក្លឹប Manchester City ខណៈតម្លៃផ្តាច់កុងត្រាមានរហូតដល់ ៥១លានផោនឯណោះ។ Man City បច្ចុប្បន្នក៏កំពុងពិចារណាក្នុងការបន្តកុងត្រាថ្មីឲ្យអ្នកចាំទីសញ្ជាតិប្រេសុីលរូបនេះដូចគ្នា ទោះបីជាមានរបាយការណ៍បានចុះផ្សាយថា Ederson ក៏បានបើកការចាប់អារម្មណ៍លើការផ្ទេរទៅកាន់ទឹកដីអារ៉ាប់ ដោយបច្ចុប្បន្នវាត្រូវពឹងផ្នែកលើការចរចាររវាងភាគីក្លឹប Man City និង Al-Nassr ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងនៅក្នុងតម្លៃណាមួយ៕

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]


