Close
Featured-Image
Rodriguez ជាប់ជាកីឡាករឆ្នើម ទោះបីមិនទាន់បានបង្ហោញវត្តមានឲ្យក្លឹបរបស់ខ្លួនក្តៅ
ទំហំអក្សរ
តូច
ធំ

James Rodriguez ជាប់ឈ្មោះជា កីឡាករឆ្នើមជាងគេ នៃពានរង្វាន់ Copa America ឆ្នាំ 2024 បន្ទាប់ពីជួយឲ្យកូឡុំប៊ីឡើងដល់វគ្គផ្តាច់ព្រ័ត្រ Copa ដែលពួកគេចាញ់អាហ្សង់ទីន 1-0 នៅម៉ោងបន្ថែម និងបញ្ចប់ការមិនស្គាល់ពាក្យចាញ់ 28 ប្រកួត។ ទោះបីជាចាញ់ក៏ដោយ ទម្រង់លេងដ៏ពិសេសរបស់ Rodriguez បានធ្វើឱ្យគាត់ទទួលបានពានរង្វាន់កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ COPA America។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

James Rodriguez Colombia 2024

គួរបញ្ជាក់ផងដែលថា Rodriguez បានខកខានការប្រកួត Copa America ឆ្នាំ 2021 ដោយសារតែពេលនោះធ្លាក់ទម្រង់លេងខ្លាំង ហើយកូឡុំប៊ីបានបរាជ័យ និងមិនអាចទៅប្រកួត FIFA World Cup ឆ្នាំ 2022 ។ ​James នឹងត្រលប់ទៅក្លឹបរបស់គាត់វិញ São Paulo ដោយបច្ចុប្បន្នរូបគេនៅមិនទាន់បានបង្ហាញវត្តមានម្តងនៅឡើយ បើទោះការផ្ទេរតាំងពីឆ្នាំ២០២៣ក៏ដោយ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង