
ជារឿងគួរអោយភ្ញាក់ផ្អើលនិងចាប់អារម្មណ៏ខ្លាំងបំផុតមួយខណៈខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Darwin Nunez បានបង្ហាញខ្លួននៅចំកណ្តាលនៃការប្រទុសរ៉ាយគ្នារវាងអ្នកគាំទ្រក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និង ក្រុមជម្រើសជាតិកូឡុំប៊ី បន្ទាប់ពីក្រុមរបស់គាត់បានប្រកួតចាញ់គូបដិបក្សក្នុងការប្រកួត Copa America កាលពីព្រឹកថ្ងៃពុធនេះវេលាម៉ោងព្រឹកកីឡដ្ឋាន Bank of America សហរដ្ឋអាមេរិក។គួរកត់សម្គាល់ថាគ្រាប់បាល់តែមួយគ្រាប់របស់ Jefferson Lerma ក្នុងតង់ទីមួយបានជួយអោយកូឡុំប៊ីកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រដោយត្រៀមជួបក្រុមការពារតំណែងជើងឯក គឺពពកសអាហ្សង់ទីន នៅថ្ងៃចន្ទទី ១៥ កក្កដា ២០២៤ ខាងមុខនេះ។
គួរកត់សម្គាល់ផងដែឬថាក្រោយពីអាជ្ញាកណ្តាលសញ្ជាតិម៉ិកស៊ិកលោក Cesar Ramos បានផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការណ៏នោះ Nunez និងមិត្តរួមក្រុមរបស់គាត់គឺខ្សែការពារ Ronald Araujo ស្ថិតក្នុងចំណោមកីឡាករអ៊ុយរូហ្គាយផ្សេងទៀត បានបង្ហាញកាយវិការយ៉ាងប្រញាប់ប្រញាល់ដោយរត់សំដៅទៅកាន់អ្នកគាំទ្រកូឡុំប៊ីនៅកៅអីអង្គុយដែលពួកគេនៅមិនទាន់ចាកចេញពីកីឡដ្ឋានដែលស្ថិតនៅរដ្ឋ Noroth Carolina ភាគខាងជើងនៅឡើយនោះ ។
មិនត្រឹមតែមានវត្តមាននៅកណ្តាលហ្វូងអ្នកគាំទ្រប៉ុណ្ណោះទេ ខ្សែប្រយុទ្ធហង្សក្រហមLiverpool កីឡាករ Nunez ត្រូវបានកាមេរាបណ្តាញសារពត៌មានផ្តិតយករូបភាពដែលរូបគេ បានប្រើអំពើហិង្សាដោះដូរកណ្តាប់ដៃគ្នាជាមួយអ្នកគាំទ្រកូឡុំប៊ី មុនពេលប៉ូលិសចូលទៅបំបែកភាពចលាចលរវាងក្រុមគូបដិបក្ស(មានភរិយានិងកូនរបស់គាត់ចេញពីតំបន់ជម្លោះ ខណៈក្នុងចំណោមអ្នកគាំទ្រកូឡុំប៊ីមានអ្នកចូលមកទស្សនាទាំងអការៈស្រវឹងស្រាផងដែរ។។ទន្ទឹមនឹងនេះ ដែរប្រធានក្រុមជម្រើសជាតិអ៊ុយរូហ្គាយកីឡាករ Jose Gimenez បានអះអាងថាក្រោយកើតហេតុនេះថាៈ មិត្តរួមក្រុមរបស់ខ្ញុំ បានចូលរួមសហការគ្នាចូលទៅជួយ ដោយសារការប្រឈមដាក់គ្នាខ្លាំងរវាងអ្នកគាំទ្រកូឡុំប៊ីបានប៉ះទង្គិចគ្នាចាមួយ គ្រួសាររបស់ក្រុមកីឡាករអ៊ុយរូហ្គាយដែលអង្គុយកៅអីកៀកគ្នា ហើយពួកគេប្រឈមហានិភ័យគ្រោះថ្នាក់អំឡុងពេលប្រកួតនោះ។ ខ្ញុំសុំឲ្យប្រុងប្រយ័ត្ន។ គ្រួសារពួកយើងកំពុងមានគ្រោះថ្នាក់។ នេះគឺជាគ្រោះមហន្តរាយមួយ។
ប្រភព:Dailypost & The 90min republic

(សហរដ្ឋអាមេរិក)៖ កំពូលខ្សែប្រយុទ្ធអាស៊ី Son Heung-min ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចូលរួមជាមួយក្លិបថ្មី Los Angeles FC ក្នុងក្របខណ្ឌលីគកំពូល Major League Soccer ជាមួយតម្លៃផ្ទេរប្រមាណ ២០លានផោន ជាមួយកុងត្រា២ឆ្នាំ បន្ទាប់ពីរួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur អស់រយៈពេលជាង១០ឆ្នាំកន្លងមក។អត្ថបទកំពុងចាប់អារម្មណ៍៖ ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងនៅក្នុងការបង្ហាញខ្លួនជាផ្លូវការ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងវ័យ៣៣ឆ្នាំ បានឱ្យដឹងថា «LAFC បានផ្លាស់ប្តូរបេះដូងរបស់ខ្ញុំ ដែលមិនត្រឹមជាជម្រើសទី១ សម្រាប់ខ្ញុំផងនោះទេ។ វាជាក្តីសុបិនក្លាយជាការពិត។ LA គឺជាទីក្រុងដ៏អស្ចារ្យណាស់»។ គួរជម្រាបផងដែរថា LAFC បានកំពុងស្ថិតនៅលេខរៀងទី៦ ជាបណ្តោះអាសន្នក្នុង MLS ប្រចាំតំបន់ Western Conference និងបានរួមក្រុមឡើងវិញជាមួយអតីតអ្នកចាំទីរបស់ Spurs គឺ Hugo Lloris៕ […]



