
Bayern Munich បានចុះហត្ថលេខានាំយកខ្សែបម្រើស្លាប Michael Olise ពី Crystal Palace ក្នុងតម្លៃ ៦០លានអឺរ៉ូ (៥០លានផោន)។កីឡាករវ័យ ២២ ឆ្នាំសញ្ជាតិបារាំងនិងជាកីឡាករជម្រើសជាតិអាយុក្រោម២១ឆ្នាំរូបនេះបានបង្ហាញខ្លួន ៩០ ដងក្នុងការប្រកួតទាំងអស់ក្នុងរយៈពេល ៣ រដូវកាលជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ។Olise បានផ្លាស់មកកាន់ក្រុមស្ទាំងខៀវពីក្រុមReading ក្នុងតម្លៃ ៨ លានផោនក្នុងខែកក្កដា ឆ្នាំ ២០២១ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ Chelsea និង Newcastle United ព្រមទាំងMan.Utd បានបង្ហាញពីការចាប់អារម្មណ៏ចុះហត្ថលេខានាំយក Olise កាលពីដើមរដូវកាលនេះ បំុន្តែទីបំផុតOlise បានសម្រេចជ្រើសយកការរួមទ្រនំថ្មី ជាមួយអ្នកចាត់ការទូទៅ Bayern Munichគឺលោក Vincent Kompany ។
Olise បានលើកឡើងយ៉ាងដូច្នេះថាៈខ្ញុំសប្បាយចិត្តដែលបានផ្លាស់មកកាន់ក្លឹបដ៏ធំបែបនេះ និង ជាអ្វីដែលខ្ញុំកំពុងស្វែងរក ។ខ្ញុំចង់បង្ហាញសមត្ថភាពនៅកម្រិតខ្ពស់បែបនេះ ដើម្បីឈ្នះពានឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ Olise រកបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ ប្រកួតនៅ Premier League រដូវកាលចាស់ ខណៈCrystal Palace បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១០ក្នុងតារាងកាលពីរដូវកាលមុន។Olise ក័ត្រូវបានក្រុមជម្រើសជាតិបារាំងអាចយុក្រោម២១ឆ្នាំជ្រើសរើសដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកដែលនឹងចាប់ផ្តើមនៅទីក្រុងប៉ារីសនៅចុងខែនេះ។
ប្រភព:BBC
វីដេអូ:Olise នៅ Bayern Munich
វីដេអូ:Olise នៅ Crystal Palace

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ: