Close
Sponsor ads Featured-Image
West Ham ចុះហត្ថលេខាលើតារាឆ្នើមម្នាក់ក្នុងតម្លៃ ៤០លានផោន ជាមួយកុងត្រា៧ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្រុមញញួរធំ West Ham United បានបញ្ចប់ការចុះហត្ថលេខាលើប្រធានក្រុម Max Kilman របស់ក្រុម Wolverhampton Wanderers F.C. ក្នុងតម្លៃផ្ទេរ ៤០លានផោន លើកិច្ចសន្យាកុងត្រារយៈពេល៧ឆ្នាំ នេះបើយោងតាមសារព័ត៌មាន BBC បានចេញផ្សាយកាលពីម្សិលមិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Optimistic" | West Ham face competition from Newcastle for Max Kilman - The  West Ham Way

ads

គួរជម្រាបផងដែរថា ខ្សែការពារវ័យ ២៧ឆ្នាំ បានជួបជាមួយអ្នកចាត់ការក្លឹប West Ham គឺលោក Julen Lopetegui វិញដែលលោកធ្លាប់ធ្វើជាគ្រូបង្គោល នៅឯក្លឹប Wolves។ គួរកត់សម្គាល់ថា Wolves បានច្រានចោលការបើកដេញថ្លៃរបស់ West Ham ក្នុងតម្លៃ ២៥លានផោន ប៉ុន្តែក្រោយមកបានទទួលយកវិញ ក្រោយការផ្តល់តម្លៃបន្ថែម សម្រាប់កីឡាកររូបនេះ ដែលពួកគេបានចុះកិច្ចសន្យា នាំមកពីក្លឹប Maidenhead ក្នុងតម្លៃ ៤០,០០០ផោន កាលពីអំឡុងឆ្នាំ ២០១៨។

Max Kilman to West Ham transfer: Julen Lopetegui's move for underrated  Wolves captain makes sense even at £40m | Football News | Sky Sports

គួរបញ្ជាក់ដែរថា Kilman បានបង្ហាញខ្លួន ១៥១ប្រកួត សម្រាប់ក្រុម Wolves ដោយរកបាន ៣គ្រាប់ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងកាលពីខែឧសភា ឆ្នាំ២០១៩៕

ប្រភព៖ BBC

អត្ថបទទាក់ទង