

ក្រុមជើងខ្លាំងប្រេស៊ីលបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Copa America ២០២៤ កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីពួកគេបានប្រកួតចាញ់ក្រុមអ៊ុយរូហ្គាយដោយបាល់ប៉េណាល់ទី (៤ទល់និង២) បន្ទាប់ពីបញ្ចប់លទ្ធផលស្មើគ្នា០ទល់និង០តង់ទីពីរជាផ្លូវការណ៏រួចមក។សម្រាប់កីឡាករប្រេស៊ីលដែលមិនអាចស៊ុតបញ្ចូលទីបាល់កាត់សេចក្តី១១ម៉ែត្របាននោះគឺ Eder Militao និង Douglas Luiz ដែលទើបផ្ទេរទៅ Juventus ខណៈអ៊ុយរូហ្គាយកីឡាករ Gimenez មិនអាចធ្វើបានសម្រេច។

អ៊ុយរូហ្គាយ នឹងត្រូវជួបជាមួយ កូឡុំប៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃពុធ ក្នុងទីក្រុង Charlotte នារដ្ឋ North Carolina។ការពិតប្រេស៊ីលហាក់មានប្រៀបដោយសារតែក្រុមអ៊ុយរូហ្គាយត្រូវបានអាជ្ញាកណ្តាលបណ្តេញកីឡាករ Nahitan Nandez នៅនាទីទី ៧៤មកម្លេះ ប៉ុន្តែពួកគេមិនអាចធ្វើអ្វីក្រុមដែលនៅសល់គ្នាលេងតែ១០នាក់បាន។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ១គូទៀតនៅទីក្រុង New Jersey នៅថ្ងៃអង្គារផងដែរគឺក្រុមការពារតំណែងជើងឯក អាហ្សង់ទីន និងត្រូវជួបគូប្រជែងកាណាដា។
ប្រភព:firstpost
វីដេអូ:ប្រេស៊ីល vs អ៊ុយរូហ្គាយ

ចាប់តាំងពីពេលចាកចេញពីក្រុមMan.Cityក្នុងតម្លៃ៤០លានផោនមកកីឡាករខ្សែបម្រើស្លាបស្តាំប៉ុន្តែប្រើប្រាស់ជំនាញជើងឆ្វេងសញ្ជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករដ៏សំខាន់បំផុតរបស់ក្រុមតោខៀវ ដោយបានស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់ក្នុង ៩៧ ប្រកួត។ទោះយ៉ាងណាក្រោយបញ្ចេញសមត្ថភាពល្អបំផុតដោយរកបាន២គ្រាប់និង Assist ១លើកក្នុងជំនួបផ្តួល PSG វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Club World Cup តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Cole Palmer បច្ចុប្បន្នមានវ័យ២៣ឆ្នាំត្រូវបានក្លឹបPSG មានបំណងចង់នាំយករូបគេចាកចេញពី Stamford Bridge ទៅកាន់ទឹកដីបារាំងតែម្តង ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ត្រៀមវៃចេញកីឡាករ៦រូបមុនរដូវកាលថ្មីចាប់ផ្តើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស វីដេអូ: យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes គ្រូបង្វឹក PSG និងប្រធានក្លឹបលោក Nasser Al-Khelaïfi មានមហិច្ឆតាចង់ចុះហត្ថលេខានាំយក Palmer មកកាន់ទឹកដី Parc des Princes ជាមួយការផ្តល់ជូននូវទឹកប្រាក់បំបែកកំនត់ត្រារហូតដល់ទៅ 250 លានអឺរ៉ូពោលគឺច្រើនជាងពួកគេបានបង្កើតកំនត់ត្រាចាស់មិនទាន់មានអ្នកបំបែកនៅឡើយ ក្នុងការនាំយកNeymar មកពី Barcelona កាលពីឆ្នាំ ២០១៧ក្នុងតម្លៃ ២២២លានយូរ៉ូទៅទៀត។ […]



